ព័ត៌មានអន្តរជាតិ

របាំងមុខធ្វើឲ្យក្លាយសំរាម កើនឡើង នៃការរាតត្បាតមេរោគឆ្លង និងក្លាយទៅជាកាតព្វកិច្ច ក្នុងប្រទេសជាច្រើន ជុំវិញពិភពលោក

អាមេរិក ៖ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ផលប៉ះពាល់ដ៏សាហាវ នៃការទុកដាក់សំរាមសម័យមេរោគ Covid-19 មកលើសត្វព្រៃរស់ នៅលើផែនដី ខណៈរូបថតដ៏គួរឲ្យភ្ញាក់ផ្អើលថត នៅប្រទេស២៣ បង្ហាញសត្វពាហនៈ ជាប់ពាក់ម៉ាស់ ស្រោមដៃអាច ចោលបាន និង ឧបករណ៍ ការពារផ្ទាល់ខ្លួនផ្សេងទៀត ឥឡូវនេះ ការសិក្សាមួយបានព្រមាន ពីផលប៉ះពាល់ ដែលការកើនឡើង នៃការប្រើប្រាស់ ប្លាស្ទិចម្តងៗមានលើសត្វពាហនៈជុំវិញពិភពលោក ។ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Dalhousie បានស្កែនវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីប្រមូលរូបថតសត្វព្រៃដែលជាប់នៅក្នុងរបាំងមុខ និងស្រោមដៃ អាចចោលបាន ។

សរុបមក ក្រុមការងារបានកត់ត្រា ឧបទ្ទវហេតុចំនួន ១១៤ ក្នុងប្រទេសចំនួន ២៣ ចាប់ពីខែមេសា ឆ្នាំ ២០២០ ដល់ខែធ្នូ ឆ្នាំ ២០២១ ដោយមានការជួបគ្នាភាគច្រើន ទាក់ទងនឹងសត្វស្លាប ។ អ្នកស្រាវជ្រាវបានសរសេរ លើការសិក្សារបស់ពួកគេថា វាមានសារសំខាន់ណាស់ ដែលយើងកំណត់ ឱកាសដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង កាកសំណល់របស់យើង ដូច្នេះយើងអាចការពារ ការលេចធ្លាយស្រដៀងគ្នា ក្នុងអំឡុងពេលជំងឺរាតត្បាតជៀស មិនរួចនាពេលអនាគត ។

ឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) បានបង្ហាញឲ្យឃើញនូវសារសំខាន់ ចំពេលដែលជំងឺរាតត្បាត ដោយមានរបាំង ស្រោមដៃដែលអាចចោលបាន ឧបករណ៍ធ្វើតេស្តិ៍ និងក្រដាសអនាម័យ ត្រូវបានប្រើយ៉ាងទូលំទូលាយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។ ការប៉ាន់ប្រមាណបានបង្ហាញថា របាំងមុខចំនួន ១២៩ពាន់លាន និងស្រោមដៃ ៦៥ ពាន់លានត្រូវបានប្រើប្រាស់ ប្រចាំខែក្នុងអំឡុង ពេលជំងឺរាតត្បាត៕ដោយ៖លី ភីលីព

Most Popular

To Top