ព័ត៌មានអន្តរជាតិ

Update៖ អ្នកទោសសង្គ្រាម អ៊ុយក្រែន រាប់សិបនាក់ ត្រូវបានសម្លាប់ នៅគ្រាដែលពន្ធនាគារ រងការបំផ្លាញ ដោយមីស៊ីល

ODESA ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ថា អ្នកទោសសង្គ្រាមអ៊ុយក្រែន រាប់សិបនាក់ត្រូវបានសម្លាប់ នៅគ្រាដែលអគារពន្ធនាគារ មួយត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារ ដោយមីស៊ីល កាលពីថ្ងៃសុក្រដោយក្រុងម៉ូស្គូ ហើយក្រុង គៀវ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បានធ្វើការវាយប្រហារនេះ ។

ការស្លាប់ដែលមួយចំនួន ត្រូវបានបញ្ជាក់ ដោយអ្នកកាសែត ទីភ្នាក់ងារ Reuters នៅពន្ធនាគារ ដែលរងការខូចខាត ជាកន្លែងដែលអ្នកទោស ត្រូវបានគេឃុំឃាំងនោះ បានគ្របដណ្តប់លើកិច្ចខិតខំប្រឹងប្រែង ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមការដឹកជញ្ជូន គ្រាប់ធញ្ញជាតិឡើងវិញ ពីអ៊ុយក្រែន និងបន្ធូរបន្ថយវិបត្តិអត់ឃ្លានសកល ដែលកំពុងកើតមាន ។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា អ្នកទោស៤០នាក់ត្រូវបានសម្លាប់ និង៧៥នាក់បានរងរបួសក្នុងការវាយប្រហារលើពន្ធគារនេះ នៅទីក្រុងជួរមុខ Olenivka ក្នុងផ្នែកមួយនៃខេត្ត Donetsk ដែលកាន់កាប់ដោយពួកបំបែកខ្លួន ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានរាយការណ៍ថា ខ្លួនបានចោទប្រកាន់ក្រុង គៀវ ថាបានកំណត់គោលដៅវាជាមួយនឹងគ្រាប់រ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top