យេរ៉ូសាឡឹម៖ ក្រុមហ៊ុនអេឡិចត្រូនិកការពារជាតិអ៊ីស្រាអែល Elbit Systems បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យកាំភ្លើងធំជាមួយក្រុមហ៊ុន ការពារជាតិអាល្លឺម៉ង់ Krauss-Maffei Wegmann (KMW) នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនទាំងពីរ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ។
ក្រុមហ៊ុនអ៊ីស្រាអែលបានឲ្យដឹងថា ជាផ្នែកមួយនៃ MoU ក្រុមហ៊ុន Elbit នឹងផ្តល់នូវផលប័ត្រកម្រិតខ្ពស់ នៃសមត្ថភាពប្រព័ន្ធរ៉ុក្កែត (MLRS) នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ក្រុមហ៊ុន Elbit បានឲ្យដឹងថា នេះរួមបញ្ចូលទាំងការអនុវត្តន៍គ្រាប់រំសេវ គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ និងអ្វីៗជាច្រើនទៀត ដោយក្រុមហ៊ុនបានបន្ថែមថា កិច្ចសហប្រតិបត្តិការនឹងដោះស្រាយ ចំណាប់អារម្មណ៍របស់អឺរ៉ុប ដែលកំពុងកើនឡើង ចំពោះសមត្ថភាព MLRS ។
KMW គឺជាក្រុមហ៊ុនផលិតរថយន្ត ដែលមានកង់ពាសដែកខ្លាំងជាងគេ។ កងកម្លាំងប្រដាប់អាវុធ នៃប្រទេសជាង ៥០ ពឹងផ្អែកលើប្រព័ន្ធដាក់ពង្រាយ KMW នេះបើយោងតាមក្រុមហ៊ុនអាល្លឺម៉ង់។
Elbit Systems ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៦៧ និងមានទីតាំងនៅភាគខាងជើង នៃទីក្រុង Haifa ប្រតិបត្តិការនៅក្នុងតំបន់នៃប្រព័ន្ធអវកាស ផ្លូវគោក និងកងទ័ពជើងទឹក បញ្ជាការ ការគ្រប់គ្រង ការទំនាក់ទំនង ការស៊ើបការណ៍សម្ងាត់ និងច្រើនទៀត៕