វ៉ាស៊ីនតោន ៖ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានឲ្យដឹងថា លោកស្រីនឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងម៉ាឡេស៊ី ចាប់ពីថ្ងៃអាទិត្យ ប៉ុន្តែមិនបាននិយាយ អំពីកោះតៃវ៉ាន់នោះទេ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការធ្វើដំណើរដ៏មានសក្តានុពល របស់លោកស្រី ទៅកាន់កោះនេះ បង្កឱ្យមានការតវ៉ាយ៉ាង ដាច់ខាត ពីប្រទេសចិន។
លោកស្រី Pelosi បានលើកឡើងថា គណៈប្រតិភូសភា ដែលលោកស្រី កំពុងដឹកនាំនឹងពិភាក្សាអំពីសន្តិសុខ ពាណិជ្ជកម្ម ការរាតត្បាតនៃជំងឺកូវីដ-១៩ វិបត្តិអាកាសធាតុ សិទ្ធិមនុស្ស និងអភិបាលកិច្ចប្រជាធិបតេយ្យ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ។
លោកស្រី Pelosi បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ថ្ងៃនេះ គណៈប្រតិភូសភារបស់យើងធ្វើដំណើរទៅកាន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំ និងមិនអាចរង្គោះរង្គើរបស់អាមេរិក ចំពោះសម្ព័ន្ធមិត្ត និងមិត្តរបស់យើងនៅក្នុងតំបន់” ។
ប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធលើកោះតៃវ៉ាន់ ដែលក្រុងប៉េកាំង ចាត់ទុកថា ជាខេត្ត ដែលកំពុងរង់ចាំការ បង្រួបបង្រួម ជាមួយ ដីគោក ដោយ កងកម្លាំង បើ ចាំបាច់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូចជប៉ុន ។
ក្នុងពេលជាមួយគ្នានេះ រដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិងកំពុងពង្រឹងទំនាក់ទំនង ជាមួយកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងនេះ ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នឹងជាលើកដំបូងពីប្រធានសភា អាមេរិក ដែលកំពុងបម្រើការក្នុងរយៈពេល ២៥ ឆ្នាំ។
ដំណើរទស្សនកិច្ចដ៏ មានសក្ដានុពលនេះ បានឆ្លើយតបនឹងការព្រមានខ្លាំងៗ ពីប្រទេសចិន ដោយយោធារបស់ប្រទេស នេះបាននិយាយថា ខ្លួននឹងមិនអង្គុយដោយស្ងៀមស្ងាត់ឡើយ ប្រសិនបើត្រូវបន្តទៅមុខ ។ នៅក្នុងការហៅទូរស័ព្ទមួយកាលពីថ្ងៃព្រហស្បតិ៍ រវាងលោក បៃដិន និងប្រធានាធិបតីចិន ស៊ី ជីនពីង មេដឹកនាំទាំងពីរក៏បានធ្វើការ ព្រមានផងដែរអំពីសកម្មភាព អស្ថិរភាពទាក់ទងនឹងកោះតៃវ៉ាន់៕
ប្រែសម្រួល ឈូក បូរ៉ា