ព័ត៌មានអន្តរជាតិ

កម្ទេចកម្ទីសង្ស័យជាបំណែកយន្យ SpaceX ធ្លាក់តំបន់ដីស្រែនៅប្រទេសអូស្ត្រាលី

អូស្ត្រាលី៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលដោយសំឡេងផ្ទុះនៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃសៅរ៍ កសិករ២នាក់នៅរដ្ឋ New South Wales បានរកឃើញអ្វីដែលហាក់ដូចជាឧបករណ៍អវកាសដែលរាយប៉ាយពាសពេញទ្រុងចៀមរបស់ពួកគេ។

យោងតាមកសិករ និងអ្នករូបវិទ្យាម្នាក់បាននិយាយថា ផ្នែកមួយនៃអ្វីដែលគេសង្ស័យថា ជាបំណែកយន្តអវកាស SpaceX ។ ដំបូងឡើយ កសិករចិញ្ចឹមចៀម Jock Wallace បានទូរស័ព្ទទៅអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសអូស្ត្រាលី ដើម្បីធ្វើការណែនាំ ប៉ុន្តែពួកគេបានណែនាំលោកឲ្យទាក់ទងអង្គកាឆរអវកាសណាសា។

លោកបានប្រាប់ ABC ថា ខ្ញុំជាកសិករមកពី Dalgety តើខ្ញុំនឹងនិយាយអ្វីទៅកាន់ណាសា? ។ លោក Wallace និងអ្នកជិតខាងរបស់លោកឈ្មោះ Mick Miners បានងាកទៅរកវេជ្ជបណ្ឌិត Brad Tucker ជាអ្នករូបវិទ្យានៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ដើម្បីសុំជំនួយ។

លោកវេជ្ជបណ្ឌិត Tucker បានប្រាប់ Sky News ថា លោកបានពន្យល់ដល់កសិករថា ហេតុអ្វីបានជាលោកជឿថា វត្ថុបុរាណនោះជាបំណែកយន្ត SpaceX ដែលបានធ្លាក់មកផែនដីកាលពីខែឧសភា៕ ដោយ៖លី ភីលីព

Most Popular

To Top