CNN៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃអង្គារ ដោយបង្ហាញពីការបង្ហាញ ពីការគាំទ្រយ៉ាងសំខាន់ ចំពោះតៃវ៉ាន់ បើទោះបីជាប្រទេសចិន មានការគំរាមកំហែង នៃការសងសឹកលើដំណើរទស្សនកិច្ចនេះក៏ដោយ។
ការចុះចតរបស់លោកស្រី Pelosi នៅទីក្រុងតៃប៉ិ គឺជាលើកទីមួយហើយ ដែលប្រធានសភាអាមេរិក បានទៅទស្សនាកោះតៃវ៉ាន់ក្នុងរយៈពេល ២៥ឆ្នាំ។ ដំណើរទស្សនកិច្ច របស់លោកស្រី មកដល់ចំណុចទាប ក្នុងទំនាក់ទំនងអាមេរិក និងចិនហើយបើទោះបីជា មានការព្រមាន ពីរដ្ឋបាលលោកបៃដិន ប្រឆាំងនឹងការចុះចតនៅតៃវ៉ាន់ ក៏ដោយ។
លោកស្រី Pelosi និងគណៈប្រតិភូសភា ដែលអមដំណើរលោកស្រី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ដំណើរទស្សនកិច្ចនេះ “គោរពការប្តេជ្ញាចិត្តឥតងាករេ របស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ ដ៏រស់រវើករបស់តៃវ៉ាន់” ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការពិភាក្សារបស់យើង ជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ នឹងផ្តោតលើការបញ្ជាក់ឡើងវិញ នូវការគាំទ្ររបស់យើង សម្រាប់ដៃគូរបស់យើង និងលើការលើកកម្ពស់ ផលប្រយោជន៍រួមរបស់យើង រួមទាំងការជំរុញឱ្យមាន តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ” ។
ប្រភពបានបន្ថែមថា “សាមគ្គីភាពរបស់អាមេរិក ជាមួយប្រជាជនតៃវ៉ាន់ ២៣លាននាក់ គឺមានសារៈសំខាន់ ជាងពេលមុនៗ ដោយសារពិភពលោកប្រឈមមុខ នឹងជម្រើសរវាងស្វ័យភាព និងលទ្ធិប្រជាធិបតេយ្យ”៕ ប្រែសម្រួល ឈូក បូរ៉ា