ព័ត៌មានអន្តរជាតិ

វិបត្តិរបស់កោះតៃវ៉ាន់ នឹងទើបតែចាប់ផ្តើមប៉ុណ្ណោះ នៅពេលនេះ

បរទេស៖ យោងតាមអ្នកជំនាញរបស់កាសែតវ៉ាស៊ិនតោនប៉ុស្តី កាលពីថ្ងៃម្សិលមិញនេះបានធ្វើការអះអាងថា ផលប៉ះពាល់និងវិបត្តិនៅកោះតៃវ៉ាន់ នឹងអាចបន្តកើតឡើងជាបន្តបន្ទាប់ ពីក្នុងរយៈពេលជាច្រើនសប្តាហ៍ជាច្រើនខែ និងជាច្រើនឆ្នាំបន្ទាប់ពីប្រធានសភាអាមេរិកបានមកបំពេញទស្សនកិច្ចនៅទីនេះ។

លោក Josh Rogin ដែលជាមន្ត្រីជំនាញ គោលនយោបាយការបរទេស របស់វ៉ាស៊ិនតោន ប៉ុស្តិនោះបានព្យាករណ៍ទៀតដែរថាខណៈដែលយោធាចិន នឹងធ្វើការឆ្លើយតប ដោយសកម្មភាពតិចតួច និងរយៈពេលខ្លីប៉ុន្តែរដ្ឋាភិបាលប៉េកាំង នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីអាចបង្ហាញពីការឆ្លើយតបរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាជាងនេះនៅតាមក្រោយ។

លោកបន្តថា៖ការឆ្លើយតប របស់ចិននឹងបន្តជាដំណាក់កាល ដោយមិនមែនមកតែម្តងហើយក៏ចប់នោះទេ ហើយព្រឹត្តិការណ៍ដំណើរទស្សនកិច្ចលើកនេះ នឹងអាចធ្វើឲ្យមានការកែប្រែ ជារៀងរាល់រហូតរវាងទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក ជាមិនខានខណៈដែលតៃវ៉ាន់ ឯណោះទេដែលជាអ្នករងគ្រោះ និងរងសំពាធខ្លាំងក្លាជាងគេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top