បរទេស៖ អគ្គនាយកនៃនាយកដ្ឋាន គ្រប់គ្រងអាវុធរបស់ក្រសួងការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក គួរតែ “ដកអាវុធនុយក្លេអ៊ែរទាំងអស់របស់ខ្លួនចេញពីទ្វីបអឺរ៉ុប ហើយចៀសវាងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ផ្សេងទៀត” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Fu Cong បាននិយាយបែបនេះ ក្នុងអំឡុងពេលសន្និសីទត្រួតពិនិត្យលើកទី១០ ស្តីពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុង New យ៉ក កាលពីថ្ងៃអង្គារ។
មន្រ្តីកំពូលរបស់ចិនរូបនេះ បានបន្ថែមថា រដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរ គួរតែបញ្ឈប់ “ការញុះញង់ឱ្យមានការចែករំលែកនុយក្លេអ៊ែរ ឬទម្រង់ផ្សេងទៀត នៃការរៀបចំការទប់ស្កាត់នុយក្លេអ៊ែរ” ។ លោក Fu Cong ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យ “បដិសេធស្តង់ដារទ្វេដង ក្នុងតំបន់នៃការមិនរីកសាយភាយ”៕
