គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ថា លោកប្រធានាធិបតី អ៊ុយក្រែន បានអំពាវនាវ ឱ្យលោកខាងលិច ដាក់បម្រាមធ្វើដំណើរ លើជនជាតិរុស្ស៊ី ដែលនេះជាគំនិតមួយ បានរកឃើញពីការគាំទ្រ ក្នុងចំណោមរដ្ឋមួយចំនួននៅអឺរ៉ុប ប៉ុន្តែបានធ្វើឱ្យទីក្រុងម៉ូស្គូ ខឹងសម្បារយ៉ាងខ្លាំង ដែលបានបង្កើនទៅលើការវាយលុក ដោយយោធាដ៏ខ្លាំងក្លា នៅភាគខាងកើតអ៊ុយក្រែន ។
គំនិតរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy មើលទៅទំនងជាបែងចែក សហភាពអឺរ៉ុប ដែលភាពខ្វែងគំនិតគ្នា អំពីរបៀបដោះស្រាយជាមួយ ទីក្រុងម៉ូស្គូ បានបន្តកើតមានជាយូរមក ហើយរវាងសមាជិកភាគខាងកើត និងលោកខាងលិចមួយចំនួន ។
លោក Zelenskyy បានធ្វើសំណើរបស់គាត់ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ខណៈដែលអ៊ុយក្រែន បានបញ្ឈប់លំហូរប្រេង របស់រុស្ស៊ី ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបខាងកើត មួយចំនួន ដោយសារតែបញ្ហាបង់ប្រាក់ទាក់ទង នឹងការដាក់ទណ្ឌកម្ម ។
លោក Zelenskyy ចង់បានការហាមឃាត់ ការធ្វើដំណើររយៈពេល១ឆ្នាំ និងការបណ្តេញចេញ ជាក់ស្តែងនៃជនជាតិរុស្ស៊ី ដែលរស់នៅក្នុងប្រទេសលោកខាងលិច ដើម្បីឱ្យពួកគេអាចរស់នៅក្នុង “ពិភពលោករបស់ពួកគេរហូត ដល់ពួកគេផ្លាស់ប្តូរទស្សនៈរបស់ពួកគេ” ។
លោកបានត្អូញត្អែរថា ទណ្ឌកម្មដែលដាក់រហូតមកដល់ពេលនេះលើរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មលើការឈ្លានពានប្រទេសរបស់លោកនៅថ្ងៃទី២៤ ខែកុម្ភៈ គឺវាខ្សោយពេកហើយ ។
លោក Zelenskyy ត្រូវបានគេដកស្រង់សម្ដីថា “រុស្សីប្រភេទណា… ឲ្យគេទៅរុស្ស៊ី” ។
លោក Zelenskyy ត្រូវបានដកស្រង់សម្តី ដោយលើកឡើងថា ការហាមប្រាមនេះក៏គួរ តែបន្តដល់ ជនជាតិរុស្ស៊ី ដែលបានភៀសខ្លួនចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមកាលពីចុងខែកុម្ភៈ ដោយសារតែពួកគេមិនយល់ស្រប ជាមួយលោក ប្រធានាធិបតីរុស្ស៊ី ប្លាឌីមៀ ពូទីន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា