ព័ត៌មានអន្តរជាតិ

ចិនអះអាងថា បេសកកម្មរបស់ខ្លួន ជុំវិញកោះតៃវ៉ាន់ បានចប់រួចរាល់ និងទទួលជោគជ័យ

បរទេស ៖ រដ្ឋាភិបាលក្រុងប៉េកាំង កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការប្រកាសអះអាងថា ខ្លួនបានធ្វើបំពេញបេសកកម្ម យ៉ាងជោគជ័យ នៅតំបន់ជុំវិញកោះតៃវ៉ាន់ នាពេលកន្លងមកនេះ ប៉ុន្តែបន្ថែមទៀតដែរថា ទោះបីជាយ៉ាងណាក្តីការឃ្លាំមើល និងត្រួតពិនិត្យដែនកោះនេះ នឹងនៅតែត្រូវបាន បន្តធ្វើជាធម្មតាទៀត។

ចិនបានប្រកាសបែបនេះ នៅក្នុងពិធីបិទនៃសមយុទ្ធយោធា ទ្រង់ទ្រាយធំក្បែរដែនសមុទ្រ របស់កោះតៃវ៉ាន់ដែលបានកើតឡើង តាំងតែពីពេលដែលមានដំណើរ ទស្សនកិច្ចដ៏គួរឲ្យព្រួយបារម្ភ របស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កាលពីសប្តាហ៍កន្លងទៅ។

កងកម្លាំងយោធាចិនឬហៅកាត់ថា PLA បានថ្លែងកាលពីថ្ងៃពុធដែរថា ពួកគេបានបំពេញការងារបានជោគជ័យ និងរួចរាល់ទៅលើគ្រប់ប្រភេទ សមយុទ្ធយោធានៅជុំវិញ កោះតៃវ៉ាន់។

ក្នុងនោះផងដែរការ បន្តធ្វើការ សមយុទ្ធយោធាហ្វឹកហាត់ និងការត្រៀមរៀបចំខ្លួនរបស់កងកម្លាំងចិន គឺនៅតែនឹងបន្តដំណើរការជាធម្មតា នៅក្នុងតំបន់នេះដដែល ដោយចិន អះអាងថាគឺជាការត្រៀមខ្លួន សម្រាប់ការពារ បូរណៈភាពនិងអធិបតេយ្យរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top