បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់ប្រធានាធិបតីរុស្សីម្នាក់ គឺលោក Sergey Kirienko បានធ្វើការលើកឡើង កាលពីថ្ងៃម្សិលមិញនេះថា មេដឹកនាំរបស់អ៊ុយក្រែន បច្ចុប្បន្នបានលក់ពលរដ្ឋរបស់ខ្លួន ដើម្បីយកមកប្រយុទ្ធជំនួស ឲ្យអង្គការណាតូ ដើម្បីប្រឆាំងរុស្សី។
លោកបន្តថា បច្ចុប្បន្ននេះបណ្តាប្រទេសលោកខាងលិច ពិតជាសប្បាយចិត្តមិនតិចនោះទេ ដែលអាចមើលឃើញ ថាពលរដ្ឋអ៊ុយក្រែន
ជាច្រើនបានពលីជីវិតមកស្លាប់ ដើម្បីការពារអត្ថប្រយោជន៍របស់ពួកគេ ។
លោក Kirienki ថ្លែងបែបនេះថា ពួកយើងយល់ដឹងគ្រប់គ្នាហើយថា រុស្សីមិនមែនប្រយុទ្ធដើម្បីប្រឆាំង ពលរដ្ឋអ៊ុយក្រែន នោះឡើយ
នៅក្នុងទឹកដីអ៊ុយក្រែននិង ដាច់ខាងមិនមែន ដើម្បីប្រឆាំងអ៊ុយក្រែនឡើយ ។ ប្លុកណាតូស្ថិតនៅក្នុងសង្គ្រាម ជាមួយនឹងរុស្សីប៉ុន្តែដោយប្រើប្រាស់
ដៃរបស់អ៊ុយក្រែនប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី