ព័ត៌មានអន្តរជាតិ

វីដេអូមិន​ គួរឲ្យជឿបង្ហាញ ពីអ្នកពន្លត់អគ្គីភ័យ កំពុងពន្លត់ភ្លើងឆេះព្រៃថ្មី ទៀតឆេះអស់ ១៥០ ហិចតា

ទីក្រុង Los Angeles ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យជាង ២០០ នាក់កំពុងប្រយុទ្ធប្រឆាំង នឹងខ្យល់ព្យុះកំបុតត្បូងបង្កភ្លើងឆេះព្រៃថ្មីទៀតម្តងទៀត ធ្វើចលនាយ៉ាងរហ័ស ដោយលាតសន្ធឹង លើផ្ទៃដីជិត ១៥០ ហិចតានៅភាគពាយ័ព្យ នៃទីក្រុង Los Angeles ។

វីដេអូមិនគួរឲ្យជឿបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងព្យុះខ្យល់បក់បោក ខណៈវារំកិលឆ្លងកាត់តំបន់ភ្នំ ដែលបើកចំហរនៅរដ្ឋកាលីហ្វ័រញ៉ា នៅព្រឹកព្រលឹមថ្ងៃពុធ។ អ្នកឆ្លើយតបដំបូងជាង ២00 នាក់ ត្រូវបានហៅឲ្យជួយពន្លត់ ជាមួយអណ្តាតភ្លើង ដែលកំពុងឆេះ ហើយត្រូវបានគេនិយាយថា កំពុងធ្វើចលនាឆាបឆេះយ៉ាងខ្លាំង ។

គេមិនទាន់ដឹងថា ភ្លើងឆេះនេះបណ្តាលមកពីអ្វីនោះទេ ទោះជាយ៉ាងណាក៏ដោយ អ្វី ដែលគេហៅថា ‘firenadoes’ ជាធម្មតាកើតឡើង នៅពេលកម្ដៅកើនឡើងខ្លាំង ជួបនឹងលក្ខខណ្ឌខ្យល់បក់បោក ។ ការជូនដំណឹងលើកទី២ នៃភ្លើងឆេះព្រៃបានផ្ទុះឡើងនៅ Gorman នៅជិត Old Ridge Route និង Lancaster Road ប្រហែលម៉ោង ៥ ល្ងាចថ្ងៃពុធ ។

មកដល់ម៉ោង ៦.១៥ ល្ងាច ភ្លើង បានកើនឡើងដល់ ១៤៨ហិចតា ស្ថានីយ៍តម្រួត Santa Clarita Valley បានបញ្ជាក់នៅលើ Twitter ។ មន្ត្រីបានពន្លត់ភ្លើងបាន៦០ភាគរយ នៅម៉ោង៨ និង១៥នាទីយប់ ។ តំណក់ទឹក ត្រូវបានគេប្រើ ដើម្បីពន្លត់អណ្តាតភ្លើងជាច្រើន ប៉ុន្តែខ្សែវីដេអូបានបង្ហាញថា មានផ្សែងហុយយ៉ាង សន្ធោសន្ធៅពេញតំបន់នោះ ៕

Most Popular

To Top