បរទេស ៖ យោងតាមទិន្នន័យ ដែលត្រូវបានប្រមូល នៅក្នុងឧស្សាហកម្មលក់ ស្មាតហ្វូនក្នុងប្រទេសរុស្សី និងតាមរយៈការចេញ ផ្សាយដោយ rt.com បានឲ្យដឹងថា ទីផ្សារស្មាតហ្វូនយីហោ របស់ប្រទេសចិន នៅពេលនេះបានក្លាយ ទៅជា ចំណែកទីផ្សារធំជាងគេបំផុត ក្នុងប្រទេសរុស្សី ដោយអាចមានចំនួនច្រើន ជាងទីផ្សារស្មាតហ្វូន របស់ពិភពលោក ដូចជា Apple និង Samsung ។
ក្នុងរបាយការណ៍ ដែលត្រូវបានធ្វើឡើងដោយ Kommersant daily ក៏បានបញ្ជាក់ដែរថាយីហោស្មាតហ្វូន Xiaomi កំពុងមានការស្ទុះឡើងខ្លាំង ជាងគេក្នុងចំណោម ស្មាតហ្វូនចិន ផ្សេងទៀតគិត នៅក្នុងតួលេខ កាលពីខែមុនជាមួយនឹង ចំណែកទីផ្សារដល់ទៅ ៤២ភាគរយ ចំណែកឯស្មាតហ្វូនម៉ាក Realme មានចំណែកដល់ទៅ១៧ភាគរយគិតកាលពីក្នុងខែកក្កដានៃទីផ្សារ របស់ប្រទេសរុស្សីទាំងអស់។
ចំណែកឯយីហោ របស់អាមេរិកនិងកូរ៉េវិញ ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះក្នុងពេលជាមួយគ្នានេះ គឺគិតចាប់តាំងតែពីពេលមាន ទណ្ឌកម្មជាបន្តបន្ទាប់ ដោយលោកខាងលិច ប្រឆាំងនឹងប្រទេសរុស្សី មកដោយក្នុងនោះយីហោ Samsung មានចំណែក
ត្រឹមតែ៨,៥ភាគរយនិង Apple មានចំណែកត្រឹមតែ៧ភាគរយ ប៉ុណ្ណោះ នៃទីផ្សារប្រទេសរុស្សី៕
ប្រែសម្រួល៖ស៊ុនលី