បរទេស៖ យោងតាមការស្ទាបស្ទងមួយ ដោយក្រុមអ្នកជំនាញរបស់ CGTN កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញឲ្យឃើញថា មនុស្សប្រមាណតែជា៦ភាគរយប៉ុណ្ណោះ មកពីជុំវិញពិភពលោក ដែលនៅតែមានទំនុកចិត្តថាអាមេរិក នៅពេលនេះ គឺជាអ្នកដឹកនាំពិភពលោក។

ការសិក្សាដែលបានធ្វើឡើងដោយ CGTN និងវិទ្យាស្ថានជាតិចិន នៅឯសកលវិទ្យា Renmin បានធ្វើការស៊ើបសួរទៅកាន់មនុស្សមកពីប្រទេសជាច្រើនលើសកលលោក បូករួមទាំងអាមេរិកផ្ទាល់ផង ប្រទេសញូវស៊ីឡេន ប្រទេសជប៉ុនប្រទេសឥណ្ឌា ទៅដល់ប្រទេសអេហ្ស៊ីប និងប្រទេសនេហ្ស៊ិរីយ៉ាផង។
ពាក់ព័ន្ធទៅនឹងប្រទេសចិនវិញ មានមនុស្សប្រមាណតែជា៨ភាគរយប៉ុណ្ណោះ ដែលជឿជាក់ថា Debt Trap ឬអន្ទាក់បំណុលនៃបណ្តាប្រទេសនានាលើលោក គឺជារឿងពិតដែលកន្លងមកតែងតែមាន ការលើកឡើងថាវាគឺជាប្រទេសចិន ដែលជាអ្នកបង្កើតឡើងមក។
ក្នុងនោះផងដែរ៥៦ភាគរយមក ពីប្រទេសកំពុងអភិវឌ្ឍ និងអភិវឌ្ឍបាននិយាយថាមូលហេតុពិតប្រាកដ ដែលនាំឲ្យអ្នកនយោបាយនាំគ្នាលើកឡើងអំពីការគម្រាមកំហែង ពីសំណាក់ប្រទេសចិនឬ China Threat នោះការពិត គឺបានបណ្តាលមកពីបញ្ហាស្តេ្រស និងថប់អារម្មណ៍របស់ពួកគេប៉ុណ្ណោះ ចំពោះការកើនឡើងនៃឥទ្ធិពលរបស់ប្រទេសចិន នៅពេលបច្ចុប្បន្ន៕ ប្រែសម្រួល៖ស៊ុនលី
