ព័ត៌មានអន្តរជាតិ

ក្តៅៗ! ខ្មាន់កាំភ្លើងម្នាក់ព្យាយាម ចូលក្នុងអគាររបស់ FBI នៅរដ្ឋ Ohio ត្រូវបានប៉ូលិស បាញ់សម្លាប់

អាមេរិក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីបានលើកឡើងថា បុរសប្រដាប់អាវុធម្នាក់ ដែលបានព្យាយាមទម្លុះអគារ FBI នៅទីក្រុង Cincinnati រដ្ឋ Ohio ក្រោយមកត្រូវបានបាញ់ សម្លាប់នៅក្នុងការបាញ់ប្រហារ ជាមួយប៉ូលិស កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការដេញតាមរថយន្ត និងការប្រឈមមុខដាក់គ្នា យ៉ាងយូរនៅក្នុងវាលពោត ។

ប៉ូលិសមិនទាន់កំណត់ អត្តសញ្ញាណបុរស ដែលស្លាប់នោះទេ ហើយក្នុងអំឡុងពេល នៃការរាយការណ៍ព័ត៌មាន របស់កាសែតមន្ត្រី២រូប សុំមិនធ្វើអត្ថាធិប្បាយ ពីមូលហេតុរបស់គាត់នោះទេ ។ កាសែត New York Times និង NBC News បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា បានកំណត់អត្តសញ្ញាណបុរសនោះថា Ricky Shiffer អាយុ៤២ឆ្នាំ ។

អ្នកយកព័ត៌មាន NBC News ដែលដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់២ររូបដែលមិនបញ្ចេញឈ្មោះ បានលើកឡើងនៅលើ បណ្តាញសង្គម Twitter ថា ជនសង្ស័យកំពុងស្ថិតនៅអគារកាពីតូល សហរដ្ឋអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន អំឡុងពេលមានការវាយប្រហារដោយអ្នកគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ។

អ្នកគាំទ្រដល់លោក ត្រាំ មួយចំនួន បានទាមទារការសោកស្ដាយជាមួយ FBI ជុំវិញការ ជាប់ពាក់ព័ន្ធរបស់គាត់ ជាមួយទីភ្នាក់ងារដែលបានរួមបញ្ចូល ការស៊ើបអង្កេតរបស់ខ្លួន ទៅក្នុងការគាំទ្រ របស់រុស្ស៊ី សម្រាប់យុទ្ធនាការប្រធានាធិបតីឆ្នាំ២០១៦ របស់គាត់ និងការស្វែងរកដែលអនុញ្ញាត ដោយតុលាការនៅរដ្ឋផ្លរីដា កាលពីថ្ងៃចន្ទ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top