ព័ត៌មានអន្តរជាតិ

វប្បធម៌ខាងក្នុង ៖ ពិធីបុណ្យខ្មោច របស់ប្រទេសចិន ធ្វើឡើងនាថ្ងៃទី១៥ នៃខែទី ៧ តាមច័ន្ទគតិ

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ពិធីបុណ្យ Zhongyuan ដែលត្រូវបានគេស្គាល់ថា ជាពិធីបុណ្យ Ullambana ក្នុងចំណោមអ្នកកាន់សាសនាព្រះពុទ្ធ ប្រព្រឹត្តទៅនៅថ្ងៃទី ១៥ នៃខែទី ៧ តាមច័ន្ទគតិ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំនេះ ។

តាំងពីបុរាណកាលមក ជនជាតិចិនមានជំនឿថា ទ្វារឋាននរកបើកនៅថ្ងៃនោះ ដូច្នេះហើយមនុស្សម្នា ប្រារព្ធធ្វើគ្រប់សកម្មភាពដើម្បីគោរពវិញ្ញាណក្ខន្ធ ដូច្នេះហើយពិធីបុណ្យនេះក៏ត្រូវបានគេហៅថា ពិធីបុណ្យខ្មោចផងដែរ។ មានពិធីបុណ្យ២ផ្សេងទៀត ក្នុងប្រទេសចិនសម្រាប់គោរពវិញ្ញាណក្ខន្ធបុព្វបុរស បានចាកចេញទៅ ។

ពិធីបុណ្យ Qingming (នៅនិទាឃរដូវ) និងពិធីបុណ្យ Chung Yeung (ក្នុងរដូវស្លឹកឈើជ្រុះ)។ ទាំង២នាក់នេះកូនចៅ នៅរស់ធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ដូនតាបានចែកឋានទៅហើយ ។ ពិធីបុណ្យ Zhongyuan គឺខុសពីពិធីបុណ្យទាំងនេះ ដោយសារអ្នកស្លាប់ត្រូវបានគេជឿថា នឹងមកលេងអ្នករស់។
លទ្ធិពុទ្ធសាសនានិយាយថា ដោយការថ្វាយអត្ថបទ ក្នុងថ្ងៃបុណ្យនោះ មាតាបិតា និងញាតិមិត្ត បានទទួលមរណៈភាព អាចរួចផុតពីស្ថានការណ៍ អាក្រក់ក្នុងជីវិតក្រោយ ។ ពិធីបុណ្យ Ullambana នៃព្រះពុទ្ធសាសនាមានអត្ថន័យ២។ មួយគឺការបញ្ចុះបញ្ចូលមនុស្ស ឲ្យផ្គត់ផ្គង់ព្រះសង្ឃ ចំណែកមួយទៀត ដើម្បីបញ្ចុះបញ្ចូលមនុស្សឲ្យធ្វើអំពើសប្បុរសធម៌បន្ថែមទៀត ដើម្បីរំដោះព្រលឹងបានចាក ចេញពីអំពើបាប និងតស៊ូមតិនៃការ លះបង់ក្នុងគ្រួសារ ៕ ដោយ៖លី ភីលីព

Most Popular

To Top