ព័ត៌មានអន្តរជាតិ

អាងស្តុកទឹក នៅអង់គ្លេស រងផលប៉ះពាល់ខ្លាំងបំផុត ដោយគ្រោះរាំងស្ងួត ជាមួយនឹងកម្រិតទាបបំផុត រយៈពេល ២៥ ឆ្នាំកាលពីខែមុន

អង់គ្លេស៖ តួលេខរបស់ទីភ្នាក់ងារបរិស្ថាន បានបង្ហាញបានប្រាប់ឲ្យដឹងថា កម្រិតទឹកក្នុងខែកក្កដា មានកម្រិតទាបបំផុត សម្រាប់អាងស្តុកទឹក Colliford នា Cornwall ហើយកម្រិត ៤៣ ភាគរយ បន្ទាប់មក Stithians នៅក្បែរនោះមាន ៤៤ ភាគរយ និង Derwent Valley នៅ Derbyshire នៅ ៤៥ ភាគរយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

អាងស្តុកទឹករបស់ចក្រភពអង់គ្លេស ស្ថិតក្នុងកម្រិតទាបបំផុតនៃខែកក្កដាណាមួយ ក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ១៩៩៥ កាលពីខែមុនដែលមានសមត្ថភាពត្រឹមតែ ៦៥ភាគរយប៉ុណ្ណោះ។ ទីភ្នាក់ងារបរិស្ថាន (EA) ឥឡូវនេះបានចាត់ថ្នាក់អាងស្តុកទឹកភាគច្រើន នៅប្រទេសថា ជាកម្រិតទាប បន្ទាប់ពីស្តុកបានធ្លាក់ចុះ ហើយគ្រោះរាំងស្ងួត ត្រូវបានប្រកាសនៅតំបន់ចំនួន៨។

បន្ទាប់ពីខែកក្កដាស្ងួតបំផុតចាប់តាំងពីឆ្នាំ ១៩៣៥ រាល់អាងស្តុកទឹកនីមួយៗដែលត្រួតពិនិត្យ EA បានកត់ត្រាការថយចុះនៃកម្រិតទឹក។ ក្រុមអាងស្តុកទឹកនៅទូទាំង Pennines នៅភាគខាងជើងនៃប្រទេសអង់គ្លេស មានត្រឹមតែ ៤៩ភាគរយ ពេញកាលពីខែមុន ជាកម្រិតដូចគ្នាទៅនឹង Wimbleball នៅ Somerset ។

កម្រិតទឹកនៅទូទាំងអាងស្តុកទឹក របស់ចក្រភពអង់គ្លេស បានធ្លាក់ចុះជាលំដាប់ពីសមត្ថភាព ៩០ភាគរយ នៅចុងខែមេសាមក ៨៥ភាគរយ នាខែឧសភា ៧៨ ភាគរយកាលខែមិថុនា ហើយឥឡូវនេះ ៦៥ភាគរយនៅចុងខែមុន៕ ដោយ៖លី ភីលីព

Most Popular

To Top