ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ លើកឡើងថា ការគំរាមកំហែង ពីសំណាក់យោធាចិន មិនអាចរាថយឡើយ

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia  បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ថាលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែងនៃកម្លាំងរបស់ចិន គឺគ្មានការថយចុះឡើយ ទោះបីជាសមយុទ្ធយោធា ដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះ ហាក់ដូចជាកំពុងធ្លាក់ចុះក៏ដោយ ។

ដោយមានការខឹងសម្បារ ចំពោះដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ដែលទាមទារដោយចិន កាលពីសប្តាហ៍មុនដោយប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ប្រទេសចិន បានបាញ់មីស៊ីលផ្លោង និងដាក់ពង្រាយយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីក្លែងធ្វើការវាយប្រហារតាមសមុទ្រ និងផ្លូវអាកាស ។

ប្រទេសចិន បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបន្តការល្បាត ប៉ុន្តែបាន “បំពេញកិច្ចការផ្សេងៗ” ជុំវិញកោះតៃវ៉ាន់ ដែលជាសញ្ញានៃការបញ្ចប់ដែលអាច កើតមានចំពោះល្បែងសង្គ្រាម ទោះបីជាកំពុងរក្សាសម្ពាធក៏ដោយ ។

កោះតៃវ៉ាន់ក៏បាននិងកំពុងធ្វើសមយុទ្ធ ជាលក្ខណៈទ្រង់ទ្រាយតូច ប្រចាំឆ្នាំ ដែលគ្រោងទុកមុនការផ្ទុះអាវុធ និងក្នុងគោលបំណងរៀបចំដើម្បីទប់ទល់ នឹងការឈ្លានពានផងដែរ ។

លោកស្រី Tsai បានប្រាប់មន្ត្រីទ័ពអាកាសថា “នៅពេលបច្ចុប្បន្ន ការគំរាមកំហែងនៃកម្លាំងយោធាចិន មិនបានថយចុះទេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top