ព័ត៌មានអន្តរជាតិ

ណាសា៖អាចម៍ផ្កាយ មានគ្រោះថ្នាក់ទំហំ ប៉ុនត្រីបាឡែនពណ៌ខៀវ ជិតផែនដីហើយ

អាមេរិក៖អង្គការអវកាសណាសាបាននិយាយថា អាចម៍ផ្កាយមានគ្រោះថ្នាក់ដែលមានទំហំប៉ុនត្រីបាឡែនពណ៌ខៀវជាសត្វដ៏ធំបំផុតនៅលើភពផែនដីនឹងចូលមកជិតផែនដីនៅថ្ងៃស្អែកក្នុងល្បឿនវិលមុខ ២០.៥១២ ម៉ាយក្នុងមួយម៉ោងនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អាចម៍ផ្កាយដែលមានឈ្មោះថា 2015 FF ត្រូវបានគេរំពឹងថានឹងមកក្នុងចម្ងាយ ០.០២៨៦៤ ឯកតាតារាសាស្ត្រ ឬប្រហែល ២.៦ លានម៉ាយពីផ្ទៃផែនដីនៅម៉ោង ០៨:០៩ UTC ។ អាចម៍ផ្កាយ 2015 FF មានអង្កត់ផ្ចិតចន្លោះពី ១៣ទៅ ២៨ ម៉ែត្រ មានន័យថា វាអាចជាទំហំមធ្យមរបស់ត្រីបាឡែនពណ៌ខៀវbប្រវែង២៧ម៉ែត្រ ឬជិត៣ដងវែងដូចឡានក្រុងឡុងដ៍។

នៅពេលអាចម៍ផ្កាយ2015 FF ហោះកាត់ផែនដី វានឹងធ្វើដំណើរក្នុងល្បឿន ៩.១គីឡូម៉ែត្រក្នុងមួយវិនាទី ឬ ២០,៥១២ម៉ាយក្នុងមួយម៉ោង ពោលគឺប្រហែល ៣០ ដងនៃល្បឿនសំឡេង។ ថ្វីត្បិតតែនៅឆ្ងាយជាងព្រះច័ន្ទ ១០ ដងក៏ដោយ ក៏អាចម៍ផ្កាយនេះត្រូវបានគេចាត់ថ្នាក់ថា ជាវត្ថុនៅជិតផែនដី (NEO) ហើយកំពុងត្រូវបានតាមដានដោយទីភ្នាក់ងារអវកាស។

អាចម៍ផ្កាយ 2015 FF ក៏ជាអាចមានគ្រោះថ្នាក់ផងដែរ ព្រោះវាចូលមកក្នុងចម្ងាយ ០.០៥ ឯកតាតារាសាស្ត្រ (៤.៦៥ លានម៉ាយ) ពីផែនដី ទោះបីជាវាតូចជាងវត្ថុដែលអាចមានគ្រោះថ្នាក់ផ្សេងទៀត (PHOs) ក៏ដោយ៕ដោយ៖លី ភីលីព

Most Popular

To Top