ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមាន៖ទឹកជំនន់ អាចនឹងកើតឡើង ប្រសិនបើភ្លៀង ធ្លាក់ខ្លាំងដូចរលកកម្ដៅនៅចក្រភពអង់គ្លេស

អង់គ្លេស៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ជាមួយនឹងផ្នែកមួយចំនួនធំនៃចក្រភពអង់គ្លេសនឹងត្រូវប្រកាសជាផ្លូវការនៅក្នុងស្ថានភាពគ្រោះរាំងស្ងួតនៅថ្ងៃនេះ ខណៈប្រជាជនអង់គ្លេសជាច្រើននឹងសង្ឃឹមថានឹងមានភ្លៀងធ្លាក់ខ្លាំង។

ប៉ុន្តែសាស្ត្រាចារ្យឧតុនិយមបានព្រមានថា ប្រជាជនគួរតែប្រយ័ត្នចំពោះអ្វីដែលពួកគេប្រាថ្នាចង់បាន។លោកសាស្ត្រាចារ្យ Rob Thompson ជាផ្នែកនៃនាយកដ្ឋានឧតុនិយមរបស់សាកលវិទ្យាល័យ Reading ព្រមានថា ទឹកជំនន់អាចកើតមានឡើង ប្រសិនបើភ្លៀងធ្លាក់ខ្លាំងដូចរលកកម្ដៅនៅចក្រភពអង់គ្លេស។

សាស្ត្រាចារ្យ Thompson បានពន្យល់ថា ប្រសិនបើអ្នកអធិស្ឋានសុំទឹកភ្លៀង អ្នកគួរតែអធិស្ឋានរយៈពេល២ថ្ងៃដែលមានភ្លៀងធ្លាក់ គួរឲ្យខ្លាចដូចសំឡេងនោះ។ សាស្ត្រាចារ្យ Thompson បានបង្ហោះវីដេអូនៃការពិសោធន៍មួយនៅលើ Twitter ថា ប្រើប្រាស់ទឹក៣កែវលើផ្ទៃស្មៅផ្សេងៗគ្នា ដើម្បីបង្ហាញពីអ្វី កើតឡើងនៅពេលមានភ្លៀងធ្លាក់បន្ទាប់ពីគ្រោះរាំងស្ងួត។

ការពិសោធន៍លើកទីមួយ ទឹកមួយកែវត្រូវបានដាក់នៅលើស្មៅសើម ហើយត្រាំចូលទៅក្នុងដីយ៉ាងឆាប់រហ័ស ដោយការពិសោធន៍លើកទី ២បង្ហាញថា ទឹកត្រាំចូលទៅក្នុងស្មៅក្នុងរដូវក្តៅធម្មតាក្នុងល្បឿនយឺតជាង។ ការពិសោធន៍ចុងក្រោយ ទឹកត្រូវបានដាក់លើអ្វីដែលមើលទៅដូចជាស្មៅស្ងួត ហើយមើលទៅហាក់ដូចជាមិនរអិលបង្ហាញពីសក្តានុពលសម្រាប់ទឹកជំនន់ភ្លាមៗអាចកើតមានឡើង ប្រសិនបើភ្លៀងធ្លាក់ខ្លាំងបន្ទាប់ពីរលកកម្ដៅ។

លោកវេជ្ជបណ្ឌិត Thompson បានបន្ថែមថា ចក្រភពអង់គ្លេសត្រូវការភ្លៀងយ៉ាងខ្លាំងដើម្បីបំបែកគ្រោះរាំងស្ងួតនេះ ប៉ុន្តែយើងគួរតែប្រុងប្រយ័ត្ននូវអ្វីដែលយើងចង់បាន។ បទពិសោធន៍ជុំវិញពិភពលោកបានបង្ហាញពីអ្វីដែលអាចកើតឡើងនៅពេលភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីរយៈពេលស្ងួត និងក្តៅខ្លាំងបានធ្វើឲ្យដីរឹង៕ដោយ៖លី ភីលីព

Most Popular

To Top