ព័ត៌មានអន្តរជាតិ

Greenpeace គ្រោងបង្កើតរបាំងថ្ម ដើម្បីរំខានដល់ការនេសាទ នៅតំបន់ការពារសមុទ្រ Cornish

អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អង្គការគ្រប់គ្រងដែនសមុទ្រ បង្កការភ្ញាក់ផ្អើល និងខកចិត្តចំពោះការប្រកាសរបស់ Greenpeace ដោយនិយាយថា ខ្លួនបានហាមឃាត់ឧបករណ៍ សម្រាប់សណ្តោងបាត នៅតំបន់ការពារចំនួន ៤ ហើយបានអញ្ជើញក្រុមយុទ្ធនាការ ទៅសិក្ខាសាលាមួយ ដើម្បីពិភាក្សាអំពីផែនការបន្ថែមទៀត។

ក្រុមសកម្មជនគ្រោងនឹងទម្លាក់ផ្ទាំងថ្ម ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រ Cornish ដើម្បីរារាំងកប៉ាល់នេសាទឧស្សាហកម្ម ពីការអូសទាញនៅបាតសមុទ្រដែលផ្ទុកត្រី ត្រីខ និងផ្កាថ្ម។ ទោះបីជា South West Deeps (ខាងកើត) មានចម្ងាយ ១៩០ គីឡូម៉ែត្រភាគនិរតីនៃ Cornwall ត្រូវបានគេកំណត់ថា ជាតំបន់ការពារសមុទ្រក៏ដោយ ក៏ការនេសាទមិនត្រូវបានហាមឃាត់ឡើយ។

យោងតាមសមាគមអភិរក្សសមុទ្របានឲ្យដឹងថា បាតសមុទ្រត្រូវបានអូសដោយសំណាញ់ទម្ងន់ ដែលហែកចោលជម្រកសត្វសមុទ្រ ជាមធ្យម ៥,000 ម៉ោងក្នុងមួយឆ្នាំ។ អង្គការគ្រប់គ្រងដែនសមុទ្រ បានរិះគន់ផែនការរបស់ Greenpeace ក្នុងការទម្លាក់ថ្ម ចូលទៅក្នុងទីតាំងទំហំ ៤,៦៥៥ គីឡូម៉ែត្រការ៉េធំជាង Cornwall ខ្លួនវាក្នុងការប៉ុនប៉ង ដើម្បីធ្វើឲ្យវាគ្មានដែនកំណត់ ក្នុងការអូសទាញបាតសមុទ្រ៕ ដោយ៖លី ភីលីព

Most Popular

To Top