ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមាន ៖ ជំងឺអុកស្វានៅចក្រភពអង់គ្លេស អាចខ្វះវ៉ាក់សាំងការពារ យ៉ាងហោចណាស់ ១00,000 ដូស

អង់គ្លេស ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខ សុខភាពចក្រភព អង់គ្លេស បានប៉ាន់ស្មានចំនួន អ្នកស្រលាញ់ភេទដូចគ្នា និងបុរសផ្សេងទៀត ដែលរួមភេទជាមួយបុរស (GBMSM) ត្រូវការការចាក់វ៉ាក់សាំង ការពារជំងឺអុកស្វា ។

អ្នកជំនាញបានព្រមានថា ចក្រភពអង់គ្លេស អាចខ្វះវ៉ាក់សាំង ការពារជំងឺស្វា យ៉ាងតិច១00,000 ដូស ពីព្រោះប្រធានសុខាភិបាល របស់រដ្ឋាភិបាលបានប៉ាន់ស្មាន មិនដល់ចំនួនមនុស្ស ដែលត្រូវការថ្នាំទាំងនេះ ។ ទីភ្នាក់ងារសន្តិសុខ សុខភាព ចក្រភពអង់គ្លេស (UKHSA) បានដាក់ការបញ្ជាទិញ សម្រាប់ ១៥0,000 ដូសកាល ខែមិថុនា ដោយផ្អែកលើការគណនា របស់ខ្លួន នៃចំនួនមនុស្ស ប្រឈមនឹងហានិភ័យពីមេរោគ ដែលរីករាលដាលយ៉ាងឆាប់រហ័ស ក៏ដូចជាការវាយតម្លៃ នៃតម្រូវការបានរំពឹងទុក ។

អ្នកជំនាញសុខភាពផ្លូវភេទ មានការព្រួយបារម្ភយ៉ាងខ្លាំង ដែលពួកគេបានកោះប្រជុំ ក្រុមសេចក្តីថ្លែងការណ៍រួម (CSG) ដើម្បីទាមទារឲ្យ UKHSA បញ្ជាទិញវ៉ាក់សាំងសរុបចំនួន ២៥0,000 ដូស សមរាប់ធានាថា វាគ្រប់គ្រាន់សម្រាប់ដំណើរការ ។ ពួកគេនិយាយថា បើកបង្អួចដើម្បី កាត់បន្ថយការរាតត្បាត អាចត្រូវបានខកខាន ដោយគ្មានវិធានការរហ័ស។ កាន់តែយូរមេរោគបន្តរីករាល ដាលតាមរយៈចំនួនប្រជាជន ឱកាសកាន់តែច្រើន ដែលវាក្លាយជាជំងឺឆ្លង ។

CSG រួមមានសមាគមមេរោគអេដស៍អង់គ្លេស សមាគមអង់គ្លេស សម្រាប់សុខភាពផ្លូវភេទ និងមេរោគអេដស៍ និងសមាគមនាយកសុខភាពសាធារណៈ គណនាថា មានបុរសប្រហែល ១២៥,000 នាក់មានហានិភ័យ ជាជាងការប៉ាន់ស្មានដើម ៧០,៦៧១ ដោយ UKHSA ការកើនឡើង៧៧ភាគរយ។
ហើយវានិយាយថា ក្រុមឆ្លើយតបសហគមន៍ជាច្រើន បានរាយការណ៍ថា ការកើនឡើងជំងឺនេះខិតទៅជិត ៩០ភាគរយជាជាង ៧០ភាគរយរំពឹងទុក ដោយស្ថាប័នសុខភាពសាធារណៈ ដែលផ្អែកលើតម្រូវការសម្រាប់វ៉ាក់សាំងប្រឆាំងនឹង ជំងឺរលាកថ្លើមប្រភេទ B៕ដោយ៖លី ភីលីព

Most Popular

To Top