អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា តួកគី កំពុងស្វែងរកការដោះស្រាយ វិវាទជាមួយរុស្ស៊ី ទាក់ទងនឹងការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនេះជាធាតុផ្សំសំខាន់ នៃកិច្ចសហប្រតិបត្តិការ ថាមពលទ្វេភាគី ដែលកំពុងរីកចម្រើន ។
រោងចក្រ Akkuyu សាងសង់ដោយសាជីវកម្ម ថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ីនៅខេត្ត Mersin ភាគខាងត្បូង តួកគី បានកំណត់កាលបរិច្ឆេទប្រតិបត្តិការ សម្រាប់ម៉ាស៊ីនរ៉េអាក់ទ័រទីមួយ នៅឆ្នាំ២០២៣ ដោយរោងចក្រទាំងមូលរំពឹងថា នឹងដំណើរការនៅឆ្នាំ២០២៥ ។
លោក Mithat Rende អតីតឯកអគ្គរដ្ឋទូតតួកគី និងជាអ្នកវិភាគ លើកិច្ចការថាមពល រោងចក្រ Akkuyu ដែលបានចាប់ផ្តើមជាមួយនឹងកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាលឆ្នាំ២០១០រវាងតួកគី និងរុស្ស៊ី គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ។
លោក Rende ដែលជាសមាជិក នៃគណៈប្រតិភូតួកគី ដែលបានចរចាកិច្ចព្រមព្រៀងរោងចក្រ នុយក្លេអ៊ែរជាមួយរុស្ស៊ីបានប្រាប់ស៊ិនហួថា “រោងចក្រថាមពល Akkuyu មានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់តួកគី ព្រោះវាត្រូវតែធ្វើការឆ្ពោះទៅរកការពង្រឹងសន្តិសុខ ថាមពលនៃការផ្គត់ផ្គង់” ។
លោក Rende បានលើកឡើងថា “យើងត្រូវសាងសង់ និងដំណើរការរោងចក្រថាមពល Akkuyu ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន … រ៉េអាក់ទ័រទីមួយ នឹងដំណើរការនៅឆ្នាំ២០១៨ ប៉ុន្តែមានការពន្យារ ពេលច្រើនពេក” ដោយកត់សម្គាល់ថា ការពន្យារពេលថ្មី អាចកើតឡើងដោយសារសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ តួកគី វិបត្តិក៏ដូចជាទណ្ឌកម្មលោកខាងលិចថ្មីៗ ដែលដាក់លើរុស្ស៊ីដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។
កាលពីសប្តាហ៍មុន រដ្ឋមន្ត្រី ថាមពលតួកគី លោក Fatih Donmez បានលើកឡើងថា រដ្ឋាភិបាលរបស់លោកកំពុង ស្វែងរកការដោះស្រាយជម្លោះផ្លូវច្បាប់រវាង Rosatom និង អ្នកម៉ៅការក្នុងស្រុក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា