បរទេស៖ ក្រសួងការពារជាតិជប៉ុន បាននិយាយនៅថ្ងៃសៅរ៍ថា កងកម្លាំងស្វ័យការពារដីគោក បានផ្អាកជាបណ្តោះអាសន្នក្នុងការហោះហើរយន្តហោះ V-22 Osprey របស់ខ្លួនដែលមានមូលដ្ឋាន នៅជំរុំមួយនៅភាគខាងកើត ទីក្រុងតូក្យូ បន្ទាប់ពីកងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ឈប់ការហោះហើរ នៃកងយន្តហោះរបស់ខ្លួន ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្អាកជើងហោះហើរសម្រាប់យន្តហោះដែលឈរជើងនៅ ជំរុំ Camp Kisarazu ក្នុងខេត្ត Chiba បានកើតឡើងបន្ទាប់ពីកងទ័ពអាកាសបានដឹកនាំ “ការផ្អាកសុវត្ថិភាព” នៃកងនាវា CV-22 របស់ខ្លួនកាលពីថ្ងៃអង្គារ ដោយសារបញ្ហានៅខាងក្នុង ប្រអប់លេខរបស់យន្តហោះ។
ការិយាល័យការពារជាតិ Kyushu របស់ក្រសួងបាននិយាយថា ខ្លួនកំពុងបញ្ជាក់ពីព័ត៌មានលម្អិត នៃបញ្ហាសុវត្ថិភាព និងធ្វើការត្រួតពិនិត្យបន្ថែមនៃយន្តហោះ V-22 នៅក្នុងប្រទេសជប៉ុន។ មិនមានការកំណត់ពេលវេលា ត្រូវបានផ្តល់ឱ្យសម្រាប់ពេលដែលប្រតិបត្តិការនឹងចាប់ផ្តើមឡើងវិញ។
Ospreys ដែលហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ ប៉ុន្តែហោះដូចយន្តហោះ គឺមានកំណត់ត្រាគ្រោះថ្នាក់ និងឧបទ្ទវហេតុជាច្រើននៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា