ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin ធ្វើតេស្តិ៍គ្រឿងញៀន ខណៈវីដេអូថ្មី បង្ហាញមេដឹកនាំរៀបការរាំ យ៉ាងស្និទ្ធស្នាល ជាមួយតារាប៉ុប

ហ្វាំងឡង់ ៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ បានមានប្រសាសន៍ថា លោកស្រីបានធ្វើតេស្តិ៍គ្រឿងញៀន សម្រាប់ការការពារផ្លូវច្បាប់ ផ្ទាល់ខ្លួនរបស់លោកស្រី បន្ទាប់ពីវីដេអូ បានលេចចេញក្នុងសប្តាហ៍នេះ របស់លោកស្រីនៅពិធីជប់លៀង ជាមួយមិត្តភក្តិនៅក្នុង ផ្ទះឯកជនមួយ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Helsinki Sanna Marin បានការពារសកម្មភាព របស់លោកស្រី ហើយបានទទូចថា លោកស្រីមិនដែលប្រើ ប្រាស់គ្រឿងញៀនខុសច្បាប់ទេ ។ ថ្ងៃនេះខ្ញុំបានធ្វើតេស្តិ៍គ្រឿងញៀន ហើយលទ្ធផលនឹងចេញ មករយៈពេលមួយសប្តាហ៍ ហើយក្នុងមួយជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលប្រើប្រាស់គ្រឿងញៀនទេ ។

លោកស្រី Marin បានបន្តថា លោកស្រី បានផឹកស្រា នៅឯពិធីជប់លៀង ប៉ុន្តែបានបន្ថែមថា សមត្ថភាពរបស់លោកស្រី ក្នុងការបំពេញភារកិច្ច របស់នាងគឺមានភាពអន់ថយ នៅពេលយបទំនងជាពីរបី សប្តាហ៍មុន ហើយថាលោកស្រី នឹងចាកចេញ ប្រសិនបើនាងត្រូវបានតម្រូវឲ្យធ្វើការ៕ ដោយ៖លី ភីលីព

Most Popular

To Top