ព័ត៌មានអន្តរជាតិ

ជប៉ុន កំពុងពិចារណា លើការដាក់ពង្រាយ មីស៊ីល ដែលបាញ់បាន រយៈចម្ងាយឆ្ងាយ ដើម្បីប្រឆាំងនឹងចិន

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា កាសែត Yomiuri បានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន កំពុងពិចារណា លើការដាក់ពង្រាយមីស៊ីល ដែលអាចបាញ់ បានរយៈចម្ងាយឆ្ងាយ ចំនួន១.០០០ដើម ដើម្បីបង្កើនសមត្ថភាពវាយប្រហារ របស់ខ្លួនប្រឆាំងនឹងប្រទេសចិន ។

សារព័ត៌មានប្រចាំថ្ងៃខាងលើ បានផ្សព្វផ្សាយដោយដកស្រង់ប្រភពពីរដ្ឋាភិបាល បានបញ្ជាក់ថា សព្វាវុធដែលបាញ់ ដោយកប៉ាល់ ឬយន្តហោះ នឹងត្រូវឈរជើងជាចម្បង នៅជុំវិញកោះ Nansei ភាគខាងត្បូង ហើយអាចទៅដល់តំបន់ឆ្នេរ នៃប្រទេសកូរ៉េខាងជើង និងប្រទេសចិន ផងដែរ ។

តំណាងក្រសួងការបរទេសជប៉ុន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ លើរបាយការណ៍នេះទេ ។

ប្រទេសជប៉ុន ដែលតាក់តែងនៅក្នុងរដ្ឋធម្មនុញ្ញ ក្រោយសង្គ្រាម ដែលលះបង់សង្រ្គាម គឺមានន័យថា ខ្លួនអាចប្រើប្រាស់យោធា របស់ខ្លួនសម្រាប់តែការការពារខ្លួននោះ បានបង្កើនការចំណាយយោធា របស់ខ្លួន និងបានប្រើយុទ្ធសាស្ត្រ អះអាងបន្ថែមទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

ប៉ុន្តែខ្លួនបានបដិសេធពីការ ដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងចំណោមដែនកំណត់របស់ខ្លួនលើអាវុធ ដែលអាចវាយប្រហារ គោលដៅលើទឹកដីបរទេស ។

គេបានដឹងថា ភាពតានតឹងក្នុងតំបន់ បានកើនឡើងក្នុងខែនេះ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង ប៉ុន្តែទាមទារ ដោយប្រទេសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top