បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងថាហើយថារុស្សី ពិតជាបានធ្វើការប្រើប្រាស់ជោគជ័យ នូវមីស៊ីលប្រភេទល្បឿនលឿនជាងសម្លេង នៅក្នុងប្រទេសអ៊ុយក្រែន។
លោក Shoigu បានបញ្ជាក់ទៀតថា៖ មីស៊ីលដែលបានប្រើប្រាស់ នៅក្នុងពេលវេលា៣ផ្សេងគ្នា អំឡុងនៃប្រតិបត្តិការពិសេស ក្នុងប្រទេសអ៊ុយក្រែន បានបង្ហាញឲ្យយើងឃើញពីគុណភាព របស់វានៅកាលៈទេសៈ៣ផ្សេងគ្នាដែរហើយ ដែលគ្មានមីស៊ីលណាមានគុណភាពខ្លាំងលើសនេះឡើយ។
គួរឲ្យដឹងដែរថាមីស៊ីលប្រភេទ Kinzhal (Dagger) គឺជាមីស៊ីលបាញ់ នៅក្នុងអាកាសល្បឿនលឿនជាងសម្លេង ហើយវាត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងកងកម្លាំងយោធារបស់រុស្សី តាំងតែពីឆ្នាំ២០១៧ មកម្ល៉េះដោយអាចធ្វើដំណើរ ជាមួយនឹងល្បឿនសម្លេងដល់ទៅ 12 Mach ឬប្រមាណជា១៤៨០០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕ ប្រែសម្រួល៖ស៊ុនលី
