ព័ត៌មានអន្តរជាតិ

ការសិក្សា​ ៖ ផ្ទាំងទឹកកក របស់ស្វីស រលាយពាក់កណ្តាល ក្នុងរយៈពេលតិច ជាងមួយសតវត្ស

ស្វីស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយ ញ៉ូវបាននិយាយថា សម្រាប់ការកសាងឡើងវិញ នៃការបាត់បង់ ទឹកកក ជាលើកដំបូងនៅប្រទេស ក្នុងសតវត្សទី ២០ អ្នកស្រាវជ្រាវ បានមើលរូបថតរាប់ពាន់សន្លឹក ដែលថតចេញពីកំពូលភ្នំរវាង សង្គ្រាមលោកទាំង២ ហើយរួមបញ្ចូលគ្នា ជាមួយការវាស់វែងវាល ។

ការសិក្សាមួយ បានរកឃើញថា ផ្ទាំងទឹកកកចំនួន ១,៤00 របស់ប្រទេសស្វីស បានបាត់បង់ពាក់កណ្តាល នៃបរិមាណសរុបរបស់ពួកគេ រយៈពេលតិចជាងមួយសតវត្ស ហើយការដកថយ នៃទឹកកកកំពុងបង្កើនល្បឿន ។ យោងតាមអ្នកស្រាវជ្រាវ មកពី ETH Zurich និងវិទ្យាស្ថានសហព័ន្ធស្វ៊ីស នៃការស្រាវជ្រាវព្រៃឈើ ព្រិល និងទេសភាព បានឲ្យដឹងថា បរិមាណទឹកកកបានធ្លាក់ចុះពាក់កណ្តាលក្នុងរយៈពេល ៨៥ ឆ្នាំពីឆ្នាំ ១៩៣១ ដល់ឆ្នាំ ២០១៦ ។

ចាប់តាំងពីឆ្នាំ ២០១៦ ពួកគេបានបាត់បង់ ១២ភាគរយបន្ថែមទៀត ។ លោក Daniel Farinotti សហអ្នកនិពន្ធនៃការសិក្សាត្រូវបានចេញផ្សាយ The Cryosphere ជាទស្សនាវដ្តីវិទ្យាសាស្ត្រ បាននិយាយថា ការដកថយនៃផ្ទាំងទឹកកកកំពុងបង្កើនល្បឿន ។ ការសង្កេតយ៉ាងដិតដល់នូវបាតុភូតនេះ និងការកំណត់បរិមាណ ជាប្រវត្តិសាស្ត្រ របស់វាមានសារសំខាន់ ព្រោះវាអនុញ្ញាតឲ្យយើង សន្និដ្ឋានអំពីការឆ្លើយតប របស់ផ្ទាំងទឹកកកចំពោះការប្រែប្រួល អាកាសធាតុ ។

ផ្ទាំងទឹកកករបស់ប្រទេសស្វីស មានចំនួនប្រហែលពាក់កណ្តាល នៃចំនួនសរុប នៅភ្នំអាល់។ ការកសាងឡើងវិញដំបូង នៃការបាត់បង់ទឹកកក នៅស្វីសក្នុងសតវត្សទី ២០ ដោយផ្អែកលើការវិភាគ នៃការផ្លាស់ប្តូរទៅលើសណ្ឋានដី នៃផ្ទាំងទឹកកក ចាប់តាំងពីឆ្នាំ ១៩៣១ ក្រុមបានរួមបញ្ចូលគ្នា នូវការសង្កេតរយៈពេលវែងនៃផ្ទាំងទឹកកក ការវាស់វែងនៅក្នុងវាល និងរូបថត ពីលើអាកាស និងកំពូលភ្នំ ៕

Most Popular

To Top