ព័ត៌មានអន្តរជាតិ

ស្តុកអាវុធអាល្លឺម៉ង់ ធ្លាក់ដល់កម្រិតគ្រប់គ្រាន់ប្រើប្រាស់ ក្នុងស្រុកតែក្រុមសភា ចង់ឲ្យបន្តបញ្ចូនឲ្យអ៊ុយក្រែន

បរទេស៖យោងតាមការបញ្ជាក់អះអាងដោយក្រុមមន្ត្រីនៃក្រសួង ការពារជាតិអាល្លឺម៉ង់ កាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថាទោះ បីជាស្ថិតនៅក្នុងកម្រិតស្តុកមួយដែលគ្រប់គ្រាន់ ល្មមសម្រាប់វិស័យការពារជាតិក្នុងប្រទេសក្តី ប៉ុន្តែក្រុមសមាជិកសភា បានធ្វើការអំពាវនាវថាអាល្លឺម៉ង់គួរតែបន្តធ្វើការផ្គត់ផ្គង់
អាវុធបន្ថែម ទៀតទៅឲ្យអ៊ុយក្រែន។

ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថាអាល្លឺម៉ង់ គឺមិនអាចផ្គត់ផ្គង់អាវុធបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ដោយមិនធ្វើការចាក់បំពេញបន្ថែម អាវុធនៅក្នុងឃ្លាំងរបស់ខ្លួនឡើយប៉ុន្តែទោះ បីជា ស្ថិតទៅដល់កម្រិតនេះ ក្តីរដ្ឋាភិបាលរបស់លោក Scholz នៅពេលនេះកំពុងស្ថិត នៅក្នុងសំពាធដើម្បីបន្តបញ្ជូនអាវុធថែមទៀតទៅឲ្យអ៊ុយក្រែន។

អ្នកនាំពាក្យរបស់ក្រសួងការពារជាតិលោក Christine Labrecht បានបញ្ជាក់ថា៖ ពួកយើងបានមើលឃើញពីកម្រិតអាវុធនៅក្នុងស្តុក របស់យើងនៅមួយថ្ងៃក្រោយពេល ដែលសមាជិក សភាដូចជាលោក Kristian Klinck, Sara Nanniនិង Alexander Mueller បានធ្វើការអំពាវនាវឲ្យអាល្លឺម៉ង់ក្នុងការបញ្ជូនអាវុធបន្ថែមទៀតទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ។

គួរឲ្យដឹងដែរថាផែនការថវិកា របស់ឃ្លាំងស្តុកអាវុធរបស់អាល្លឺម៉ង់ បានបន្តកើនឡើងពី៣៧ពាន់លានអឺរ៉ូកាល ពីឆ្នាំ២០១៧ ទៅដល់៥០ ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២២ ដើមឆ្នាំកន្លងមកនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top