ព័ត៌មានអន្តរជាតិ

អ្នកអភិវឌ្ឍន៍ ជនជាតិជប៉ុន នាំយកគំនិតភ្លឺស្វាង ទៅកាន់ផ្ទះឆ្លាតវៃ នៅសហរដ្ឋអាមេរិក

អាមេរិក ៖ សហគ្រិនជនជាតិជប៉ុន Takeshi Homma ចាប់ផ្តើមអាជីវកម្ម នៅ Silicon Valley ដោយមានគម្រោង សាងសង់ផ្ទះឆ្លាតជំនាន់ ក្រោយនៅសហរដ្ឋអាមេរិក មើលឃើញថា ខ្លួនលោកមិនត្រឹម តែជាអ្នកដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកច្នៃប្រឌិតផងដែរ យោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

កាលឆ្នាំ ២០១៦ លោក Homma បានលាឈប់ពីតួនាទីប្រតិបត្តិនៅក្រុមហ៊ុន Rakuten Group Inc យក្សរបស់ជប៉ុននៅអាយុ ៤១ ឆ្នាំ ដើម្បីស្វែងរក Homma Group Inc ។ លោកបានធ្វើដូច្នេះដោយសម្លឹង មើលការរចនាប្រកប ដោយផាសុកភាព នៃការរស់នៅបែបអនាគត ដោយប្រើប្រាស់ បច្ចេកវិទ្យាឆ្លាតវៃ ក្នុងការសាងសង់ផ្ទះ ។ មកពីគ្រួសារអ្នកសាងសង់ រួមទាំងជីតាម្នាក់ ដែលជាស្ថាបត្យករ និង ម្នាក់ទៀត ដែលបើកអាជីវកម្ម លក់គ្រឿងសំណង់ លោក Homma បានចាប់អារម្មណ៍នឹង ការសាងសង់ផ្ទះតាំងពីតូច ។

លោក Homma បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា កាលពីនៅក្មេង ការសាងសង់លំនៅដ្ឋាន គឺជារឿងធ្លាប់ស្គាល់សម្រាប់ខ្ញុំ ហើយខ្ញុំបានចាប់ អារម្មណ៍លើការរចនាខាងក្នុង ក្នុងចំណោមទិដ្ឋភាពផ្សេងទៀតនៃអគារ ។ ផ្ទះ២ជាន់សម្រាប់ជួលសាងសង់ ដោយ Homma Group ក្នុងទីក្រុង Portland រដ្ឋ Oregon ពិដាន និងភ្លើងចង្កៀងភ្លឺឡើង នៅពេលនរណាម្នាក់ ដាក់ជើងលើជំហានឈានទៅដល់ផ្ទះ ។ ឧបករណ៍ចាប់សញ្ញាចំនួន ៣០ នៅទូទាំងផ្ទះ រកឃើញចលនា ហើយពន្លឺទាំងអស់ត្រូវ បានគ្រប់គ្រងដោយស្វ័យប្រវត្តិ ។

Ryo Inoue ប្រធានផ្នែក ស្ថាបត្យកម្ម របស់ក្រុមហ៊ុន Homma Group បាននិយាយថា យើង បានធ្វើឲ្យវាក្លាយជា ជីវិតដែលអ្នកមិន ចាំបាច់ប៉ះកុង តាក់ភ្លើងជញ្ជាំង ។ ផ្ទះមិនត្រឹមតែបើក និងបិទភ្លើង ដោយស្វ័យប្រវត្តិប៉ុណ្ណោះទេ វាថែមទាំងកែតម្រូវពន្លឺ និងសម្លេង ដោយបញ្ចូលទៅក្នុង ជីវិតប្រចាំថ្ងៃ របស់អ្នករស់នៅ អាស្រ័យទៅ តាមពេលវេលា នៃថ្ងៃ។ ជាឧទាហរណ៍ ផ្ទះបន្ទន់ភ្លើង ពេលមានអ្នកណាម្នាក់ ក្រោកទៅប្រើបន្ទប់ទឹក នៅពាក់កណ្តាលយប់ ៕ដោយ៖លី ភីលីព

Most Popular

To Top