បរទេស ៖ កិច្ចសន្យាផ្គត់ផ្គង់ យន្តហោះគ្មានមនុស្ស បើកប្រភេទ kamikaze ចំនួន ១០ គ្រឿងដល់ប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រកាសកាលពីខែមុន ត្រូវបានគេរំពឹងថា នឹងមកដល់ក្នុងរយៈពេល ៣០ថ្ងៃ នេះបើតាម Defense News បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តី អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមវែបសាយ ព័ត៌មានយោធាថា អ្នកតំណាង Jessica Maxwell បាននិយាយនៅក្នុងអ៊ីមែលមួយ កាលបរិច្ឆេទចែកចាយពិតប្រាកដ សម្រាប់សព្វាវុធ គ្រាប់បែក Switchblade 600 ដែលត្រូវបានគេស្គាល់ថា ‘kamikaze drones’ នឹងត្រូវបានកំណត់ បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់ ។
សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះគ្មានមនុស្សបើក Switchblade 300 តូចជាង និងស្រាល ជាងដែលផលិតដោយក្រុមហ៊ុន AeroVironment ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងកញ្ចប់ អាវុធមួយចំនួន ។ មន្ទីរបញ្ចកោណក៏បាននិយាយកាលពីដើម ខែមេសាថា ខ្លួនចង់ចែកចាយនូវសព្វាវុធធុនធ្ងន់ និងវែងជាងដប់ម៉ូដែល ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការដឹកជញ្ជូនណាមួយត្រូវ បានធ្វើឡើងនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា