ព័ត៌មានអន្តរជាតិ

កោះតៃវ៉ាន់ មើលឃើញសកម្មភាព របស់យោធារបស់ចិន ពីអតីតកាល និងនៅតែបន្តរក្សាមាតុភូមិ របស់ខ្លួនឲ្យគត់ វង្សដដែល

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានប្រាប់ដល់ក្រុមអ្នកសិក្សា អាមេរិកដែលមកទស្សនកិច្ច នៅថ្ងៃអង្គារនេះថា កោះតៃវ៉ាន់ បានមើលឃើញយោធារបស់ចិន កាលពី៦ទសវត្សរ៍មុន នៅគ្រាដែលកងកម្លាំងរបស់ខ្លួនបានទម្លាក់គ្រាប់បែក នៅឯនាយសមុទ្រកោះតៃវ៉ាន់ ហើយការតាំងចិត្តការពារ មាតុភូមិនៅតែបន្ត រហូតមកដល់សព្វថ្ងៃនេះ ។
ភាពតានតឹងរវាងកោះតៃវ៉ាន់ និងប្រទេសចិន បានកើនឡើង ក្នុងរយៈពេល១ខែកន្លងមកនេះ បន្ទាប់ពីដំណើរទស្សនកិច្ច ទៅទីក្រុងតៃប៉ិ របស់ស្រីប្រធានសភា អាមេរិក Nancy Pelosi ។

ប្រទេសចិនបានរៀបចំ ធ្វើសមយុទ្ធសង្គ្រាមនៅជិតកោះតៃវ៉ាន់ ដើម្បីបង្ហាញការខឹង សម្បារចំពោះអ្វីដែលខ្លួនបានមើលឃើញថា បានបង្កើនការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះការយល់ឃើញរបស់កោះនេះ ដែលប៉េកាំងថា ជាទឹកដីរបស់ចិន ។

ដោយជួបជាមួយ គណៈប្រតិភូមកពីវិទ្យាស្ថាន Hoover នៃសាកលវិទ្យាល័យ Stanford នៅការិយាល័យរបស់គាត់ លោកស្រី Tsai បានលើកឡើងអំពីការ វាយប្រហារខែរបស់ប្រទេសចិន មកលើកោះ Kinmen និង Matsu ដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលស្ថិតនៅជិតឆ្នេរសមុទ្រចិន ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ឆ្នាំ១៩៥៨ ។

លោកស្រីបានថ្លែងថា “កាលពី៦៤ឆ្នាំមុនក្នុងអំឡុងពេលសមរភូមិថ្ងៃទី២៣ ខែសីហា ទាហាន និងជនស៊ីវិលរបស់យើង បានប្រតិបត្តិការក្នុងសាមគ្គីភាព និងការពារកោះតៃវ៉ាន់ ដូច្នេះយើងមានកោះតៃវ៉ាន់ បែបប្រជាធិបតេយ្យ នាពេលបច្ចុប្បន្ននេះ” លោកស្រី បានលើកឡើងថា ដោយប្រើពាក្យ កោះតៃវ៉ាន់ធម្មតាសម្រាប់យុទ្ធនាការនោះ ដែលបានបញ្ចប់ដោយការជាប់គាំង ជាមួយនឹងប្រទេសចិន បរាជ័យក្នុងការដណ្តើមយកកោះនេះ ។

លោក Tsai បានឲ្យដឹងទៀតថា “ការប្រយុទ្ធដើម្បីការពារមាតុភូមិ របស់យើងបានបង្ហាញពិភពលោកថា គ្មានការគំរាមកំហែងណា មួយអាចរង្គោះរង្គើដល់ការតាំងចិត្ត របស់ប្រជាជនកោះតៃវ៉ាន់ ក្នុងការការពារជាតិរបស់ពួកគេ មិនមែនពីអតីតកាល មិនមែនឥឡូវនេះ និងមិនមែននាពេលអនាគត” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top