ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសកញ្ចប់ជំនួយសព្វាវុធ ដ៏ធំបំផុតសម្រាប់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានប្រកាសផ្តល់ជំនួយ ផ្នែកសន្តិសុខបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក ដែលជាជំនួយអាវុធដ៏ធំបំផុតមួយ ដល់ទីក្រុងគៀវ ដែលបានកើតមានឡើង នៅពេលដែលជម្លោះរុស្ស៊ី-អ៊ុយក្រែនឈានដល់រយៈពេលកន្លះឆ្នាំ។

យោងតាមការវិភាគដោយក្រសួងការពារជាតិ (DoD) របស់របរនៅក្នុងកញ្ចប់ ដែលបានប្រកាសថ្មីរួមមានប្រព័ន្ធកាំជ្រួច ទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) ចំនួន ៦បន្ថែមទៀត ជាមួយនឹងគ្រាប់បែកបន្ថែម សម្រាប់ NASAMS រហូតដល់ ២៤,៥០០០ជុំនៃគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្ររហូតដល់ ៦៥០០០ជុំនៃគ្រាប់កាំភ្លើងត្បាល់ ១២០មីលីម៉ែត្រ, រ៉ាដាប្រឆាំងកាំភ្លើងធំរហូតដល់ ២៤, ប្រព័ន្ធ Puma Unmanned Aerial Systems (UAS) និងឧបករណ៍ជំនួយ សម្រាប់ប្រព័ន្ធ Scan Eagle UAS, ប្រព័ន្ធប្រឆាំង UAS “Vampire” ក៏ដូចជាប្រព័ន្ធរ៉ុក្កែតដឹកនាំដោយឡាស៊ែរ។

ប្រភពពី DoD បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា សព្វាវុធនឹងបានមកពីកិច្ចសន្យា ជាមួយក្រុមហ៊ុនផលិតសព្វាវុធ ដោយ DoD បានទទួលលុយដែលបានអនុម័តដោយសភា ដែលសមស្របនឹងគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន ដើម្បីទិញអាវុធទាំងនេះ។  

នេះគឺខុសពីការកាន់តំណែងប្រធានាធិបតីកន្លងមក ដែលរហូតមកដល់ពេលនេះ លោកប្រធានាធិបតី ចូ បៃដិន បានអនុម័តការប្រគល់អាវុធចំនួន ១៩គ្រឿងទៅឱ្យអ៊ុយក្រែន ពីស្តុកដែលមានស្រាប់របស់ DoD ។ សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយសន្តិសុខជាង ១៣,៥ ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែង។

នៅថ្ងៃពុធម្សិលមិញនេះ គឺជាខួបលើកទី៣១ របស់អ៊ុយក្រែននៃឯករាជ្យភាព ពីសហភាពសូវៀត និងចំណុចពាក់កណ្តាលឆ្នាំ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅមុនថ្ងៃនោះថា ជំនួយសព្វាវុធចុងក្រោយបំផុត ដែលមានតម្លៃ ២,៩៨ពាន់លានដុល្លារ និងធំបំផុតនៃប្រភេទកញ្ចប់ជំនួយ រហូតមកដល់បច្ចុប្បន្ន គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រ “ប្រជាជនអ៊ុយក្រែន នៅពេលពួកគេបន្តការប្រយុទ្ធ ដើម្បីការពារអធិបតេយ្យភាពរបស់ពួកគេ “៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top