ព័ត៌មានអន្តរជាតិ

តើប្រព័ន្ធការពារដែន អាកាស S-350 របស់រុស្ស៊ី មានសមត្ថភាពកំទេច មីស៊ីល HIMARS និង ATACMS របស់អ៊ុយក្រែនបានទេ?

បរទេស ៖ កាំជ្រួច HIMARS និង ATACMS ត្រូវបានចាត់ទុកថា ជាគោលដៅមិនល្អ សម្រាប់ប្រព័ន្ធការពារដែន អាកាស S-350 Vityaz របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The LoadNow ។

ប្រព័ន្ធការពារដែនអាកាស S-350 របស់រុស្ស៊ី ទំនងជានឹងប្រឈមមុខនឹងកាំជ្រួច HIMARS និង ATACMS ក្នុងពេលឆាប់ៗនេះ នៅលើសមរភូមិអ៊ុយក្រែន ដែលសេណារីយ៉ូ ដែលបានរៀបរាប់ខាងលើ ហាក់ដូចជា គួរឱ្យចាប់អារម្មណ៍ណាស់។

យោងតាមរបាយការណ៍ រុស្ស៊ីបានចាប់ផ្តើម អភិវឌ្ឍប្រព័ន្ធការពារ S-350 ដើម្បីជំនួសប្រព័ន្ធការពារដែនអាកាស Buk និង S-300PS ចាស់ពីឆ្នាំ២០០៧ ប៉ុន្តែកាំជ្រួចនេះត្រូវបានគេមើលឃើញ ពីការប្រយុទ្ធនា ពេលថ្មីៗនេះក្នុងឆ្នាំ២០២០ ។

នៅឆ្នាំ២០២១ វាត្រូវបានប្រកាសថា កងទ័ពរុស្ស៊ីកំពុងបញ្ជូន S-350 ទាំងអស់ ដែលបម្រើការទៅឧបទ្វីបគ្រីមៀ ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ទៅកាន់សមរភូមិ ហើយវាក៏ទំនងជានឹងប្រើប្រាស់ ដើម្បីទប់នឹងមីស៊ីល ខាងលើនេះដែរ។

កាំជ្រួចនៃប្រព័ន្ធការពារ S-350 ត្រូវបានរចនាឡើង ដើម្បីផ្ទុកកាំជ្រួចប្រឆាំង យន្តហោះរហូតដល់ ១២គ្រាប់នៃប្រភេទ 9M96E ។ ក្នុងពេលជាមួយគ្នានេះ ប្រព័ន្ធនេះមានសមត្ថភាព អាចតាមដានគោលដៅអាកាសបានដល់ទៅ ៧២ គោលដៅ និងបាញ់បង្ហោះកាំជ្រួចចំនួន ៨ដើមរហ័សក្នុងពេលតែមួយ ដើម្បីបំផ្លាញការគំរាមកំហែង ពីលើអាកាស ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top