ព័ត៌មានអន្តរជាតិ

Update៖ លោក ពូនទីន ចុះហត្ថលេខាលើច្បាប់ ស្តីពីការផ្តល់អត្ថប្រយោជន៍ សម្រាប់អ្នកចាកចេញ ពីទឹកដីអ៊ុយក្រែន ចូលមករុស្ស៊ី

ម៉ូស្គូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើក្រឹត្យមួយ ស្តីពីអត្ថប្រយោជន៍ហិរញ្ញវត្ថុ សម្រាប់អ្នកដែលបានចាកចេញ ពីទឹកដីអ៊ុយក្រែន មកប្រទេសរុស្ស៊ី រួមទាំងប្រាក់សោធននិវត្តន៍ ស្ត្រីមានផ្ទៃពោះ និងជនពិការ ។

ក្រឹត្យនេះត្រូវបានផ្សព្វផ្សាយ លើគេទំព័ររបស់រដ្ឋាភិបាល បង្កើតការទូទាត់ប្រាក់ សោធននិវត្តន៍ប្រចាំខែចំនួន១០.០០០រូប្លិ ស្មើនឹង១៧០ដុល្លារអាមេរិក សម្រាប់មនុស្ស ដែលត្រូវបានបង្ខំឱ្យចាកចេញពីទឹកដី នៃប្រទេសអ៊ុយក្រែនចាប់ តាំងពីថ្ងៃទី១៨ខែកុម្ភៈ ។
ជនពិការក៏នឹងមានសិទ្ធិទទួល បានជំនួយប្រចាំខែដូចគ្នាដែរ ខណៈដែលមានផ្ទៃពោះ ។ ស្ត្រីមានសិទ្ធិទទួលបានអត្ថប្រយោជន៍តែមួយ ។
ក្រឹត្យនេះដាក់ថា ការទូទាត់នឹងធ្វើឡើង ដល់ពលរដ្ឋអ៊ុយក្រែន និង សាធារណរដ្ឋប្រជាមានិត Donetsk និង Luhansk ស្វ័យភាព ដែលជាអង្គភាពដែលគាំទ្រដោយរុស្សីបំបែកនៅភាគខាងកើត អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូបានទទួលស្គាល់ថា ជាឯករាជ្យកាលពីខែកុម្ភៈ នៅក្នុងទង្វើមួយ ដែលត្រូវបានថ្កោលទោសដោយអ៊ុយក្រែន និងលោកខាងលិចថាខុសច្បាប់ ។

នៅថ្ងៃទី១៨ ខែកុម្ភៈលោក ពូទីន បានបញ្ជាឱ្យមនុស្សគ្រប់រូបដែលមកដល់ប្រទេសរុស្ស៊ីពីតំបន់ Donetsk និង Luhansk ឱ្យបង់ប្រាក់ចំនួន១០.០០០រូប្លិ៍ ។

ទីក្រុងម៉ូស្គូបាននឹងកំពុងផ្តល់លិខិតឆ្លងដែន រុស្ស៊ីដល់ជនជាតិអ៊ុយក្រែន នៅក្នុងអ្វីដែលអ៊ុយក្រែន និងសហរដ្ឋអាមេរិក លើកឡើងថា ជាកិច្ចខិតខំប្រឹងប្រែងខុសច្បាប់ ដោយទីក្រុងម៉ូស្គូក្នុងការបញ្ចូលទឹកដី ដែលខ្លួនបានកាន់កាប់ជាផ្នែកមួយ នៃអ្វីដែលពួកគេចាត់ទុកថា ជាចក្រពត្តិនិយមរុស្ស៊ីដណ្តើមយកទឹកដី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top