ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ថា ក្រសួងសុខាភិបាល របស់ប្រទេសលីប៊ី បានឲ្យដឹង កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នា នៅក្នុងរដ្ឋធានីទ្រីប៉ូលី ប្រទេសលីប៊ី បានកើនឡើងដល់ ២៣នាក់ហើយ ។
ក្រសួងបានស្នើ ឱ្យមានការពិនិត្យលើកការ វាយប្រហារលើបរិក្ខារពេទ្យ គួរត្រូវបានជៀសវាង ដោយបញ្ជាក់ថា មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ មួយចំនួន ក្នុងទីក្រុងត្រូវបានខូចខាត ។ ក្រសួងបានបញ្ជាក់ថា ក្រុមគ្រូពេទ្យ មិនអាចចូលទៅកាន់តំបន់មួយចំនួន ដើម្បីជួយជនស៊ីវិល ដែលបានធ្វើការហៅទូរស័ព្ទ ដែលមានទុក្ខព្រួយដោយសារ តែការប៉ះទង្គិចគ្នានោះទេ ។
ការប៉ះទង្គិចគ្នាដោយហឹង្សា ដែលបានធ្វើឱ្យមនុស្ស១៤០នាក់ រងរបួសផងដែរ រហូតមកដល់ពេលនេះ បានផ្ទុះឡើងកាលពីល្ងាចថ្ងៃសុក្រ នៅតំបន់ផ្សេងៗគ្នា នៃកណ្តាលក្រុងទ្រីប៉ូលី រវាងក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជា មួយរដ្ឋាភិបាលគូប្រជែង២ ។
អ្នកនាំពាក្យ របស់លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កំពុងតាមដានជាមួយនឹងរបាយការណ៍ ការព្រួយបារម្ភយ៉ាងខ្លាំង អំពីការប៉ះទង្គិចគ្នាដោយហិង្សា ។
អគ្គលេខាធិការ អំពាវនាវ ឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្រុងទ្រីប៉ូលី ។ លោក Stephane Dujarric អ្នកនាំពាក្យ បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍ថា លោកជំរុញ ឱ្យភាគីលីប៊ី ចូលរួមក្នុងការសន្ទនា ពិតប្រាកដមួយ ដើម្បីដោះស្រាយភាពជាប់គាំង នយោបាយដែលកំពុងបន្ត ហើយមិនត្រូវប្រើកម្លាំង ដើម្បីដោះស្រាយការខ្វែងគំនិតរបស់ពួកគេនោះទេ ។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា អង្គការសហប្រជាជាតិ នៅតែត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការិយាល័យល្អ និងការសម្រុះសម្រួល ដើម្បីជួយតួអង្គ លីប៊ីបង្ហាញផ្លូវ ចេញពីភាពជាប់គាំងផ្នែកនយោបាយ ដែលកំពុងគំរាមកំហែង កាន់តែខ្លាំងឡើងចំពោះស្ថិរភាព ដែលឈ្នះដោយលីប៊ី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា