សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ត្រីឆ្លាមពណ៌ខ្មៅចំនួន៨ក្បាលត្រូវបានគេប្រទះឃើញងាប់ ដោយអញ្ចាញរបស់សត្វទាំងនោះ ត្រូវបានខូចខាតនៅក្នុងទឹក នៃទីក្រុង Pulau Hantu កាលពីព្រឹកថ្ងៃអាទិត្យ ។
គ្រោងឆ្អឹងរបស់ត្រីឆ្លាមអនីតិជន ត្រូវបានអ្នកមុជទឹកជំពប់ជើងដួល អំឡុងពេលមុជទឹកជាប្រចាំនៅកោះនេះ ដែលមានទីតាំងនៅភាគខាងត្បូង នៃប្រទេសសិង្ហបុរី ។
ម្នាក់ក្នុងចំណោមពួកគេ ជាអ្នកមគ្គុទ្ទេសក៍មុជទឹក Rasaalika Singhania បានពណ៌នាអំពីអ្វីដែលនាងបានឃើញថា ជា “ករណីបង្ហាញអំពីការបំផ្លិចបំផ្លាញ” ។
នាងបានលើកឡើងថា “នៅគ្រាដែលមិត្តភ័ក្ដិអ្នកជ្រមុជទឹករបស់ខ្ញុំ បានចង្អុលបង្ហាញរូបទី១ ខ្ញុំមានការច្របូកច្របល់ ហើយបានពិនិត្យសាកសព ដើម្បីព្យាយាមយល់ពីអ្វីដែលអាចនឹងកើតឡើង” ។
“ថ្គាម និងព្រុយរបស់វានៅដដែល ។ មានស្នាមចាក់ជាច្រើនកន្លែង ។ បន្ទាប់មក ២-៣ម៉ែត្រទៅមុខទៀត យើងឃើញមួយទៀត ហើយ១ទៀត និង១ទៀត” ។
ក្រុមអភិរក្សមិនរកប្រាក់ចំណេញ Marine Stewards បានលើកឡើងនៅក្នុងការបង្ហោះតាមបណ្តាញ Facebook ថា “មានការសោកស្ដាយ” ដែលបានឮរបាយការណ៍ អ្នកមុជទឹកអំពីត្រីឆ្លាមដែលងាប់ ។
ក្រុមអភិរក្សបានឲ្យដឹងថា អ្នកមុជទឹកជាច្រើន បានរាប់ចំនួនត្រីឆ្លាម Blacktip ងាប់ប្រហែល៨ នៅជុំវិញតំបន់ដូចគ្នា នៃHantu Jetty ស្ថិតនៅជម្រៅពី១០ទៅ១១ម៉ែត្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា