ព័ត៌មានអន្តរជាតិ

ព្យុះសមុទ្រខ្សាច់ដ៏ខ្លាំងក្លា វាយប្រហារ មកលើតំបន់ភាគខាងលិច នៃប្រទេសម៉ុងហ្គោលី

ម៉ុងហ្គោលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ព្យុះសមុទ្រខ្សាច់ដ៏ខ្លាំងមួយ បានវាយប្រហារមកលើខេត្ត Khovd ភាគខាងលិចនៃប្រទេសម៉ុងហ្គោលី កាលពីថ្ងៃអាទិត្យដែលបណ្តាលឱ្យ មានការមើលឃើញផ្លូវមិនល្អ ។

ប្រទេសម៉ុងហ្គោលី ស្វិតនៅក្នុងទ្វីបដែលមានអាកាសធាតុដ៏អាក្រក់ ខណៈដែលខ្យល់បក់ខ្លាំង និងព្យុះខ្សាច់តែងតែកើតមាន នៅក្នុងប្រទេសនេះពេញ១ឆ្នាំ ។

យោងតាមក្រសួងបរិស្ថានបានឲ្យដឹងថា ភាពញឹកញាប់នៃគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងអាកាសធាតុ ដូចជាព្យុះខ្សាច់ បាននឹងកំពុងកើនឡើងនៅក្នុងប្រទេស ។

គួររំលឹកថា នៅក្នុងខែមីនា ឆ្នាំ២០២១ មនុស្ស១០នាក់ និងសត្វពាហនៈរាប់សែនក្បាលបានស្លាប់ នៅក្នុងប្រទេសម៉ុងហ្គោលី ដោយសារខ្យល់បក់ខ្លាំង និងព្យុះខ្សាច់បោកបក់ខ្លាំង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top