ព័ត៌មានអន្តរជាតិ

នាវាចម្បាំងអាមេរិក ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូង ចាប់តាំងពីដំណើរទស្សនកិច្ច របស់លោកស្រី Pelosi

វ៉ាស៊ីនតោន៖ កងនាវាចរអាមេរិកបានឲ្យដឹងថា នាវាចម្បាំងអាមេរិកពីរគ្រឿង បានឆ្លងកាត់ច្រកសមុទ្ររវាងចិន និងតៃវ៉ាន់ នៅក្នុងប្រតិបត្តិការលើកដំបូង ចាប់តាំងពីការធ្វើដំណើរ របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះ ដែលគ្រប់គ្រងដោយខ្លួនឯង កាលពីដើមខែសីហា បានបណ្តាលឱ្យមានភាពតានតឹងកើនឡើង។

ខណៈពេលដែលកងនាវាចរទី៧ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា នាវាទេសចរណ៍កាំជ្រួចនាំផ្លូវពីរគ្រឿង បានធ្វើការឆ្លងកាត់ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក ចលនានេះបានទាក់ទាញការខឹងសម្បារ ពីទីក្រុងប៉េកាំង ដែលទាមទារតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន។

វាគឺជាការឆ្លងកាត់ច្រកសមុទ្រ ដែលគេស្គាល់ជាលើកដំបូង ចាប់តាំងពីថ្ងៃទី១៩ ខែកក្កដាដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រភពបានឲ្យដឹងថា កងនាវាចរអាមេរិក បានឆ្លងកាត់ច្រករបៀងមួយ ក្នុងច្រកសមុទ្រ “ដែលហួសពីដែនសមុទ្រ នៃរដ្ឋឆ្នេរសមុទ្រណាមួយ” ហើយទង្វើនេះ “បង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ”។

អ្នកនាំពាក្យនៃបញ្ជាការ រោងមហោស្រពភាគខាងកើត នៃកងទ័ពរំដោះប្រជាជនបានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ប្រទេសចិន ប្រឆាំងនឹងទង្វើរបស់សហរដ្ឋអាមេរិកហើយ “ត្រៀមខ្លួនរួចជាស្រេច ដើម្បីកម្ចាត់សកម្មភាពបង្កហេតុណាមួយ” ។

ការរិះគន់ក៏កើតចេញពីលោក Hu Xijin អតីតនិពន្ធនាយកនៃកាសែត The Global Times ដែលជាកាសែតរបស់បក្សកុម្មុយនិស្តចិនផងដែរ។ លោកបានសរសេរនៅលើបណ្ដាញ Twitter ឲ្យដឹងថា សកម្មភាពរបស់កងកម្លាំងអាមេរិក “គ្រាន់តែរំលឹកយើងថា សហរដ្ឋអាមេរិក គឺជាកម្លាំងដែលមិនរាក់ទាក់បំផុត” ហើយដំណោះស្រាយ ចំពោះស្ថានភាពតៃវ៉ាន់ គួរតែត្រូវបានពន្លឿន។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងជុំវិញស្ថានភាពតៃវ៉ាន់ ដោយប្រទេសចិន បានហៅដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ថាជា “ការបង្កហេតុ” និងធ្វើសមយុទ្ធទ្រង់ទ្រាយធំ នៅជិតកោះប្រជាធិបតេយ្យ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top