បរទេស៖ ប្រធានប្រតិបត្តិ នៃក្រុមហ៊ុនឥន្ធនៈ Shell លោក Ben van Beurden បានថ្លែងទៅកាន់សន្និសិទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទម្សិលមិញនេះថា អឺរ៉ុប អាចនឹងប្រឈមមុខ ទៅនឹងកង្វះខាតហ្គាសរយៈពេលជាច្រើនដង នៃរដូវរងារដោយសារតែ ការកាត់បន្ថយការផ្គត់ផ្គង់របស់រុស្សី។
លោក van Beurden បានបន្តថា៖ ខ្ញុំមិនគិតទេថាបញ្ហាដ៏គ្រោះថ្នាក់ ដោយសារកង្វះខាតថាមពល នៅរដូវរងារនឹងកើតឡើងត្រឹមតែឆ្នាំនេះ ប៉ុន្តែពលរដ្ឋអឺរ៉ុបគួរតែត្រៀមខ្លួន យ៉ាងហោចណាស់ជាច្រើន រដូវរងារបន្ថែមទៀត ហើយយើងគួរតែបន្ត ស្វែងរកដំណោះស្រាយនេះឲ្យបាន។
ប្រធានប្រតិបត្តិរូបនេះក៏បានលើកឡើង អំពីសំពាធរបស់អឺរ៉ុបក្នុងការចាប់យក ចំណាត់ការក្នុងការដកខ្លួនចេញ ពីការផ្គត់ផ្គង់ហ្គាសទាំងស្រុង នៅឆ្នាំ២០២៧ដែរថា៖ ប្រសិនបើគ្មានការផ្គត់ផ្គង់ហ្គាស ពីរុស្សីទាំងស្រុងនោះ ច្បាស់ណាស់ជីវិតរបស់ពលរដ្ឋអឺរ៉ុប នឹងជួបបញ្ហាលំបាកខ្លាំងឡើង ហើយវិបតិ្តថាមពលនឹងកាន់តែអូសបន្លាយទៀត នៅក្នុងប្លុកទាំងមូល៕ ប្រែសម្រួល៖ស៊ុនលី