បរទេស៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្សី Gazprom កាលពីថ្ងៃអង្គារម្សិលមីញនេះ បានប្រកាសជាផ្លូវការហើយក្នុងការកាត់ផ្តោច់ទាំងស្រុងនូវការផ្គត់ផ្គង់ហ្គាស ទៅឲ្យក្រុមហ៊ុនថាមពលរបស់បារាំង Engie ក្រោយពេលដែល បារាំងបានខកខាន មិនបានទូទាត់លុយសម្រាប់ខែកក្កដាបាន តាមចំនួននិងកាលកំណត់នៅឡើយនោះ។
Gazprom កន្លងមកបានធ្វើការណែនាំទៅដល់ Engie រួចហើយថាខ្លួននឹងធ្វើការបញ្ឈប់ការផ្គត់ផ្គង់ហ្គាស ចាប់ពីថ្ងៃទី១ ខែកញ្ញានេះ តទៅប្រសិន បើការទូទាតលុយមិនត្រូវបានធ្វើឡើងតាមពេលវេលា ដែលបានកំណត់ទេនោះ ហើយដែលកាលកំណត់នោះគឺគិតត្រឹមល្ងាចថ្ងៃអង្គារ ម្សិលមិញនេះតែម្តង។
មុននេះមួយថ្ងៃ Engie ក៏បានប្រកាសដែរថា Gazpromគឺបានបញ្ជាក់ថា នឹងធ្វើការកាត់បន្ថយការផ្គត់ផ្គង់ហ្គាសមកឲ្យ ខ្លួនហើយបានហៅថាជាសកម្មភាពដេលផ្ទុយទៅ នឹងកិច្ចព្រមព្រៀងរវាងគ្នានៅក្នុង កុងត្រាប៉ុន្តែមិន បានធ្វើការផ្តល់ព័ត៌មាន លំអិតអំពីការចោទប្រកាន់នោះទេ។
កាលពីថ្ងៃអង្គារម្សិលមិញនេះ ផងដែរលោករដ្ឋមន្ត្រីកិច្ចការងារថា មពលរបស់បារាំង Pannier-Runacher បានធ្វើការចោទប្រកាន់និងរិះគន់ រដ្ឋាភិបាលទីក្រុងមូស្គូថា បានប្រើប្រាស់ថាមពលហ្កាសគឺជា អាវុធសម្រាប់ប្រឆាំងជាមួយ នឹងប្រទេសរបស់លោក៕
ប្រែសម្រួល៖ស៊ុនលី
