ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple Inc ផ្តល់កម្មវិធីសិក្សា លើកកម្ពស់ ការការពារបរិស្ថាន

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Apple Inc កំពុងបង្កើនការយល់ដឹង អំពីការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់ការការពារបរិស្ថាន តាមរយៈមេរៀន “Today at Apple” ត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្តមនុស្ស កាន់តែច្រើន ក្នុងការការពារបរិស្ថាន និងជីវចម្រុះ និងនិយាយ សម្រាប់ភពផែនដី ។

កម្មវិធីសិក្សាបាន អញ្ជើញអ្នកថតរូប និងអ្នករចនាខ្វល់ខ្វាយ អំពីបរិស្ថាន និងធម្មជាតិជាអ្នកបង្រៀនភ្ញៀវ ដើម្បីចែករម្លែកជំនាញ ច្នៃប្រឌិតនៃការប្រើប្រាស់ iPhone និង iPad ជួយអ្នកចូលរួមឲ្យយល់ អំពីបញ្ហាបរិស្ថានដូចជា ជីវចម្រុះ និងការប្រែប្រួល អាកាសធាតុតាមទស្សនៈប្រកប ដោយការច្នៃប្រឌិត ។
មេរៀន ចាប់ផ្តើមពីខែមេសា និងរហូតដល់ខែសីហា ត្រូវបានរៀបចំរួមគ្នាដោយ Apple និង Beijing Entrepreneur Environmental Protection Foundation ជាអង្គការមិនមែនរដ្ឋាភិបាល មានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលមានគោលបំណង ការពារបរិស្ថាន ។

អ្នកនាង Gao Huilun ទទួលបន្ទុកផ្នែកទំនាក់ទំនង ប្រព័ន្ធផ្សព្វផ្សាយថ្មីនៅចិនសម្រាប់ Nature Conservancy ជាអង្គការបរិស្ថាន ពិភពលោក បាននិយាយថា វគ្គបណ្ដុះបណ្ដាលនេះ ផ្តល់ឲ្យនាង នូវឱកាស ដ៏កម្រមួយក្នុងការរៀន ជាមួយគ្រូដែលមានជំនាញ វិជ្ជាជីវៈមកពីស្ថាប័នផ្សេងៗគ្នា ។

ដើម្បីផ្សព្វផ្សាយចំណេះដឹងអំពីការការពារមហាសមុទ្រ និងទាក់ទាញការយកចិត្តទុកដាក់របស់មនុស្សកាន់តែច្រើន ចំពោះបញ្ហាសុខភាពសមុទ្រ ដូចជាថ្មប៉ប្រះទឹកអយស្ទ័រ និងការរិចរិលនៃថ្មប៉ប្រះទឹកផ្កាថ្ម Gao និងក្រុមការងាររបស់នាង បានផលិតវីដេអូមួយ ដើម្បីណែនាំការអនុវត្តការការពារ និងស្ដារថ្មប៉ប្រះទឹកអយស្ទ័រនៅចិន បន្ទាប់ពីបានចូលរួមក្នុងកម្មវិធី កម្មវិធីសិក្សា នៅពេលថតនៅថ្មប៉ប្រះទឹក ពួកគេបានប្រើ iPhone ដើម្បីថតវីដេអូខ្លះ៕

Most Popular

To Top