ព័ត៌មានអន្តរជាតិ

អាមេរិក នឹងពន្លឿន ការបញ្ជូនអាវុធ ទៅឱ្យកោះតៃវ៉ាន់

បរទេស ៖ យោងតាមប្រធានគណៈកម្មាធិការកិច្ចការ បរទេសរបស់សភា លោក Gregory Meeks បាននិយាយថា សភាសហរដ្ឋអាមេរិក កំពុងសម្លឹងរកមើលការពន្លឿន ការដឹកជញ្ជូនអាវុធ ទៅ កាន់កោះតៃវ៉ាន់ ដើម្បីបំពេញនូវ ទឹកប្រាក់ចំនួន ១៤ ពាន់លានដុល្លារ ពីការលក់អាវុធ ទៅឱ្យកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ។ នេះបើយោងតាមប្រធានគណៈកម្មាធិការ កិច្ចការបរទេសរបស់សភាអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Defence News ចេញផ្សាយកាលពីថ្ងៃអង្គារ គណបក្សប្រជាធិបតេយ្យ នៅទីក្រុងញូវយ៉កបាននិយាយថា សមាជិកសភាអាមេរិកកំពុង “ធ្វើការលើវិក័យប័ត្រឥឡូវនេះ ដើម្បីជួយពន្លឿន និងកាត់បន្ថយច្បាប់ទម្លាប់ស្មុគស្មាញ ដើម្បីទទួលបានធាតុការពារ ដែលត្រូវការឱ្យលឿន ជាងមុន” ដោយលើកឡើង ពីការដឹកជញ្ជូនអាវុធ ដែលមិនទាន់បានសម្រេចទៅ កាន់កោះតៃវ៉ាន់ ក៏ដូចជាប្រទេសមួយចំនួនដូចជា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

ឥឡូវនេះសមាជិកព្រឹទ្ធសភា កំពុងស្វែងរកការកែទម្រង់ ដំណើរ ការត្រួតពិនិត្យសម្រាប់ការ នាំចេញសព្វាវុធទៅបរទេស ជាចម្បងផ្នែកដែលទាមទារ ឱ្យមានការវាយតម្លៃថា តើការ ប្រគល់អាវុធបែបនេះ អាចបញ្ចប់ក្នុងគោលដៅខុស និងបង្កការគំរាមកំហែង ដល់ផលប្រយោជន៍សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក ដែលជានីតិវិធីដែលអាចចំណាយ ពេលជាងមួយឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top