ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Gazprom របស់រុស្ស៊ី បញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នតាមរយៈបំពង់ Nord Stream ដោយគ្មាន រយៈពេលកំណត់

ម៉ូស្គូ ៖ ក្រុមហ៊ុនផលិតឧស្ម័នធំ ជាងគេរបស់រុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានបញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នរបស់ខ្លួន តាមរយៈបំពង់បង្ហូរ Nord Stream ក្នុងរយៈពេលមិនកំណត់ ដោយសារតែដំណើរការខុស ប្រក្រតីនៅអង្គភាពបង្ហាប់ ។

ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងការបង្ហោះលើបណ្ដាញ Telegram ថាការលេចធ្លាយប្រេង ត្រូវបានរកឃើញក្នុងអំឡុង ពេលការងារថែទាំរួមគ្នាជាមួយ Siemens នៅអង្គភាពបង្ហាប់ឧស្ម័ន Trent 60 តែមួយគត់ នៃស្ថានីយ៍បង្ហាប់ Portovaya ។

ក្រុមហ៊ុនបានបន្ថែមថា រាល់លំហូរឧស្ម័ន តាមរយៈបំពង់ Nord Stream នឹងត្រូវបានបញ្ឈប់ទាំងស្រុង រហូតដល់បញ្ហាទាក់ទង នឹងប្រតិបត្តិការ របស់ឧបករណ៍នឹងត្រូវបានលុបចោល។

យោងតាមក្រុមហ៊ុន Gazprom ខ្លួនបានទទួលការព្រមាន ពីអ្នកឃ្លាំមើលផ្នែកបច្ចេកវិទ្យា និងបរិស្ថានវិទ្យារដ្ឋ Rostekhnadzor របស់រុស្ស៊ី ទាក់ទងនឹងការពិត ដែលថាដំណើរការខុសប្រក្រតី ដែលបានរកឃើញថា “មិនអនុញ្ញាតឱ្យមានដំណើរ ការប្រកបដោយសុវត្ថិភាពនៃម៉ាស៊ីនទួរប៊ីនឧស្ម័ន”៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top