ព័ត៌មានអន្តរជាតិ

News Update ៖ អតីតប្រធានាធិបតីស្រីលង្កា បណ្តេញចេញពីតំណែង បានធ្វើមាតុភូមិនិវត្ត មកកាន់ប្រទេស វិញហើយ

កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា ដែលត្រូវបានបណ្តេញ ចេញពីតំណែងបានវិលត្រឡប់ មកប្រទេសវិញ ហើយកាលពីថ្ងៃសុក្រ មន្ត្រីអាកាសយានដ្ឋាន បានលើកឡើងថា រយៈពេល៧សប្តាហ៍ បន្ទាប់ពីគាត់បានភៀសខ្លួនចំ ពេលមានវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុត មិនធ្លាប់មានរបស់ប្រទេស ដែនកោះមួយនេះ ។

មន្ត្រីរូបនេះបានឲ្យដឹងទៀតថា លោក Rajapaksa ត្រូវបានជប់លៀង ដោយផ្កាដោយភាគីស្វាគមន៍ របស់រដ្ឋមន្ត្រី និងអ្នកនយោបាយ នៅគ្រាដែលគាត់ចុះ ពីលើអាកាសនៅអាកាសយានដ្ឋាន អន្តរជាតិសំខាន់ ជាសញ្ញានៃឥទ្ធិពលយូរអង្វែងរបស់គាត់ នៅក្នុងមហាសមុទ្រឥណ្ឌា អ្នករិះគន់បានលើកឡើងថា គាត់បាននាំទៅ រកការបំផ្លិចបំផ្លាញ ។

មន្ត្រីរូបនោះបានប្រាប់ដល់ទីភ្នាក់ងារ AFP ថា “មានការប្រញាប់ប្រញាល់ របស់អ្នកនយោបាយរដ្ឋាភិបាល ដើម្បីពាក់អាវគាត់នៅគ្រា ដែលគាត់ចេញពីយន្តហោះ” ។

គេបានដឹងថា លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា ក្រោមការអមដោយយោធា នៅពាក់កណ្តាលខែកក្កដា បន្ទាប់ពីក្រុមមនុស្ស ដែលគ្មានអាវុធបានសម្រុកចូល ភូមិគ្រឹះផ្លូវការ របស់គាត់ បន្ទាប់ពីបាតុកម្មជាច្រើន ខែបានស្តីបន្ទោសគាត់ ចំពោះវិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មាន ពីមុនមករបស់ប្រទេស ។

លោកបានបញ្ជូនការលាលែង ពីប្រទេសសិង្ហបុរីមុនពេលហោះ ទៅប្រទេសថៃឡង់ដ៏ពីកន្លែង ដែលលោកបានដាក់ញត្តិ ទៅកាន់អ្នកស្នងតំណែងលោក Ranil Wickremesinghe ដើម្បីសម្រួលដល់ការ វិលត្រឡប់របស់លោកវិញ ។

មេដឹកនាំវ័យ៧៣ឆ្នាំរូបនេះ បានមកដល់ទីក្រុងបាងកក ឆ្លងកាត់ប្រទេសសិង្ហបុរី តាមជើងហោះហើរពាណិជ្ជកម្ម ដោយបញ្ចប់ការនិរទេស ខ្លួនឯងរយៈពេល៥២ថ្ងៃ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top