រដ្ឋកាលីហ្វ័រញ៉ា ៖នេះបើយោង តាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ពេជ្រអាចក្លាយជាមិត្តល្អបំផុត របស់មនុស្សគ្រប់គ្នា ក្នុងពេលឆាប់ៗនេះ ខណៈអ្នកវិទ្យាសាស្ត្រ បានរកឃើញវិធីបង្កើតត្បូង ដ៏មានតម្លៃពីដបប្លាស្ទិក បានប្រើរួចស្ថិតក្នុងការទម្លាយ អាចជួយកំណត់កាកសំណល់ប្លាស្ទិក ។
បច្ចេកវិទ្យារបស់ពួកគេអាច ជួយកំណត់កាកសំណល់ ប្លាស្ទិកបាន ដោយសារគ្រាប់ណាណូឌីយ៉ាម ដែលបានកែច្នៃឡើងវិញ មានកម្មវិធីជាច្រើនរួមទាំង ឧបករណ៍ចាប់សញ្ញាវេជ្ជសាស្ត្រ និង ការចែកចាយថ្នាំ ។ អ្នកស្រាវជ្រាវនៅមន្ទីរពិសោធន៍ SLAC National Accelerator Laboratory រដ្ឋកាលីហ្វ័រញ៉ាថា យើងមានបំណងបង្កើតឡើងវិញ នូវបាតុភូត “ភ្លៀងពេជ្រ” កើតឡើងនៅក្នុងភពណិបទូន និងអ៊ុយរ៉ានុស ។
នៅក្នុងទឹកកកយក្សទាំងនេះ មានសីតុណ្ហភាពជាច្រើនពាន់អង្សាសេ ហើយសម្ពាធគឺធំ ជាងបរិយាកាសផែនដីរាប់លានដង ។ លក្ខខណ្ឌទាំងនេះ ត្រូវបានគេគិតថា អាចបំបែកសមាសធាតុ អ៊ីដ្រូកាបូនដាច់ពីគ្នា ហើយបន្ទាប់មកបង្រួមសមាសធាតុកាបូន ទៅជាពេជ្រលិចចូល ទៅក្នុងស្នូលរបស់ភព។
ដើម្បីធ្វើត្រាប់តាមដំណើរការនេះ អ្នកវិទ្យាសាស្ត្រ បានបាញ់ឡាស៊ែរមានថាមពលខ្ពស់នៅប្លាស្ទិច polyethylene terephthalate (PET) ជាសម្ភារៈអ៊ីដ្រូកាបូន ដែលប្រើជាទូទៅនៃការវេច ខ្ចប់ប្រើតែមួយដង ហើយបានឃើញការ រីកលូតលាស់ នៃរចនាសម្ព័ន្ធដូចពេជ្រ ។
លោក Dominik Kraus អ្នករូបវិទ្យានៅ HZDR និង សាស្រ្តាចារ្យ នៅសាកលវិទ្យាល័យ Rostock បាននិយាយថា “PET មានតុល្យភាពល្អរវាងកាបូន អ៊ីដ្រូសែន និងអុកស៊ីសែន ដើម្បីក្លែងធ្វើសកម្មភាព នៅក្នុងភពទឹកកក ៕