បឺលីន៖ ផែនការផ្តល់ជំនួយ ដែលមានតម្លៃ ៦៥ ពាន់លានអឺរ៉ូ (៦៥ពាន់លានដុល្លារ) ត្រូវបានប្រកាសនៅ ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេស និងទ្វីបព្យាយាមដោះស្រាយអតិផរណា ដែលកំពុងកើនឡើង ដែលមួយផ្នែកបណ្តាល មកពីការកើនឡើង នៃតម្លៃឧស្ម័ន។
ផែនការរបស់អាល្លឺម៉ង់ ដើម្បីជួយដល់គ្រួសារ រាប់លានរួមមានការប្តេជ្ញា ប្រមូលប្រាក់ចំណេញដ៏ច្រើន ដែលធ្វើឡើងដោយក្រុមហ៊ុន ថាមពលក្នុងអំឡុង ពេលមានវិបត្តិបច្ចុប្បន្ន ។
វាក៏នឹងមានការដំឡើង ប្រាក់សោធននិវត្តន៍ សិស្ស ឪពុកម្តាយ និងអ្នកអត់ការងារធ្វើ និងសកម្មភាព ដើម្បីពន្យឺតល្បឿនអតិផរណា ដែលតម្លៃអគ្គិសនី កំពុងកើនឡើង ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានលើកឡើងថា “អាល្លឺម៉ង់ ឈរជាមួយគ្នាក្នុងគ្រាដ៏លំបាកមួយ ។ ក្នុងនាមជាប្រទេសមួយ យើងនឹងឆ្លងកាត់ពេល វេលាដ៏លំបាកនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។
សង្គ្រាម នៅ អ៊ុយក្រែន បាន ជួយ បញ្ឆេះ អតិផរណា ទូទាំង ពិភពលោក ។ នៅប្រទេសអាល្លឺម៉ង់ ការធ្លាក់ចុះនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយប្រទេសរុស្ស៊ីកាត់បន្ថយ បរិមាណឧស្ម័ន ដែលប្រទេសនេះធ្លាប់ទទួលបាន។
សហភាពអឺរ៉ុប បានចោទប្រកាន់រុស្ស៊ីថា បានប្រើប្រាស់ ថាមពលជាអាវុធ នៅពេលដែលក្រុមហ៊ុនថាមពលរដ្ឋ Gazprom បានឲ្យដឹងថា បំពង់បង្ហូរ Nord Stream 1 នឹងនៅតែបិទដោយសារ តែការលេចធ្លាយប្រេង នៅក្នុងទួរប៊ីន ដែលត្រូវការការ ជួសជុលជាបន្ទាន់៕
ប្រែសម្រួល ឈូក បូរ៉ា