JIUQUAN ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រទេសចិន បានបញ្ជូនផ្កាយរណប សាកល្បងថ្មី ចំនួន២ទៅកាន់ទីអវកាស ពីមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណប Jiuquan នៅភាគពាយព្យ ប្រទេសចិន នៅថ្ងៃអង្គារនេះ ។
នេះបើតាមមជ្ឈមណ្ឌលបាញ់បង្ហោះថា ផ្កាយរណបសាកល្បង CentiSpace 1-S3/S4 ត្រូវបានបាញ់បង្ហោះ ដោយរ៉ុក្កែត Kuaizhou 1A នៅម៉ោង ១០:២៤ ព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ហើយពួកគេបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុក ដោយជោគជ័យ ។ នេះជាបេសកកម្មហោះហើរលើកទី ១៧ របស់រ៉ុក្កែត Kuaizhou 1A ៕
