អាល្លឺម៉ង់ ៖ ក្រុមហ៊ុនផលិតមីស៊ីលអេស្ប៉ាញ និងអាឡឺម៉ង់កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតឧបករណ៍ ស្ទាក់ចាប់ប្រព័ន្ធការពារ ដែលមានល្បឿនលឿន ជាងសំឡេងថ្មី ដែលជាផ្នែកនៃគម្រោង ឧបត្ថម្ភដំបូងរបស់មូល និធិការពារអឺរ៉ុប ។
កាលពីខែកក្កដា សហភាពអឺរ៉ុប បានប្រកាសអ្នកទទួលរង្វាន់ នៃគម្រោងដែលផ្តល់មូលនិធិដោយ EDF ជាលើកដំបូងរបស់ខ្លួន ដែលរួមមានគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ចំនួន 61 និងជាង ១,២ពាន់លាន (១,២៣ពាន់លានដុល្លារអាមេរិក) នៅក្នុងមូលនិធិរបស់រដ្ឋាភិបាល។
ក្នុងចំណោមពានរង្វាន់ខ្ពស់ ជាងនេះ គឺកម្មវិធី European Hypersonic Defence Interceptor (EU HYDEF) ដែលនឹងគ្របដណ្តប់លើ ដំណាក់កាលគោលគំនិត ដើម្បីបង្កើតឧបករណ៍ ស្ទាក់ចាប់បរិយាកាស Endo-Atmospheric នេះបើយោងតាមឯកសាររបស់មូលនិធិការពារអឺរ៉ុប។
កម្មវិធីនេះនឹងដំណើរការរយៈពេល ៣៦ខែ ហើយត្រូវបានគេរំពឹងថា នឹងចំណាយប្រាក់ជិត ១១០ លានអឺរ៉ូ (១១០,២លានដុល្លារ)។ សហភាពអឺរ៉ុបនឹងរួម ចំណែកអតិបរមាជិត ១០០លានអឺរ៉ូ ដល់កិច្ចខិតខំប្រឹងប្រែងនេះ ។
មន្ត្រីក្រុមហ៊ុនបានឲ្យដឹងថា Sener Aerospacial Sociedad Anonima របស់ប្រទេសអេស្ប៉ាញកំពុងសំរបសំរួលកម្មវិធី EU HYDEF ខណៈពេលដែល Diehl Defense របស់អាល្លឺម៉ង់ កំពុងបម្រើការជាអ្នកដឹកនាំបច្ចេកទេសទាំងមូល។
គោលដៅគឺដើម្បីបង្កើត “ឧបករណ៍ស្ទាក់ចាប់របស់អឺរ៉ុប ដែលផ្តោតលើការគំរាមកំហែងឆ្នាំ២០៣៥ រួមជាមួយនឹងប្រព័ន្ធអាវុធ និងឧបករណ៍ចាប់សញ្ញា” ក្នុងមួយសន្លឹកការពិតរបស់សហភាពអឺរ៉ុប។ Sener, Diehl និងដៃគូរបស់ពួកគេនឹងធ្វើការ ដើម្បីបង្កើត និងបង្ហាញឧបករណ៍ស្ទាក់ចាប់ HYDEF៕
ប្រែសម្រួល ឈូក បូរ៉ា