វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ រដ្ឋបាលរបស់លោក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានថ្លែងថា វានឹងជាការប្រឆាំង ចំពោះការដាក់ឈ្មោះប្រទេស រុស្ស៊ីថា ជា “អ្នកគាំទ្ររដ្ឋនៃអំពើភេរវកម្ម” ដោយបដិសេធពីការអំពាវនាវ ពីសំណាក់អ៊ុយក្រែន និងសមាជិកសភា ឱ្យចាត់វិធានការដ៏ទូលំទូលាយនេះ ។
លោក បៃដិន ដែលត្រូវបានចោទសួរ ដោយអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ ថាតើ គាត់នឹងដាក់ក្នុងបញ្ជីខ្មៅរុស្ស៊ី ជារដ្ឋភេរវករនោះរឺយ៉ាងណា បានលើកឡើងយ៉ាងសាមញ្ញថា “ទេ” បន្ទាប់ពីចម្លើយមិនដឹង ជាច្រើនខែពីមន្ត្រីជាន់ខ្ពស់ ។
នៅពេលសួរកាលពីថ្ងៃអង្គារ ថាតើ ការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើងឬយ៉ាងណា លេខាធិការសារព័ត៌មាន សេតវិមាន Karine Jean-Pierre បានឲ្យដឹងថា ការកំណត់ អត្តសញ្ញាណភេរវកម្មគឺ “មិនមែនជាផ្លូវឆ្ពោះទៅមុខដ៏មានប្រសិទ្ធភាពបំផុត ឬរឹងមាំបំផុត” ដើម្បី “ទទួលខុសត្រូវ ចំពោះប្រទេសរុស្ស៊ី” នោះទេ ។
លោកស្រីបានឲ្យដឹងថា ការកំណត់នេះនឹងរារាំង ការផ្តល់ជំនួយដល់ផ្នែកខ្លះ នៃអ៊ុយក្រែនដែលបំផ្លិចបំផ្លាញ ដោយសង្រ្គាម ឬរារាំងក្រុមជំនួយ និងក្រុមហ៊ុនពីការចូលរួម ក្នុងកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយអង្គការសហប្រជាជាតិ និងតួកគី ដើម្បីដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលត្រូវការយ៉ាងធ្ងន់ធ្ងរពីកំពង់ផែ ដែលត្រូវបានរារាំងរបស់អ៊ុយក្រែន ។
លោកស្រីបានប្រាប់ដល់អ្នកយកព័ត៌មានថា “វាក៏នឹងកាត់បន្ថយពហុភាគី ពោលគឺហៅថា (សម្ព័ន្ធ) ដែលមិនធ្លាប់មានពីមុនមករបស់យើង ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឱ្យលោក ពូទីន ទទួលខុសត្រូវ ហើយក៏អាចធ្វើឱ្យខូចសមត្ថភាព របស់យើងក្នុងការជួយអ៊ុយក្រែនផងដែរ” នៅក្នុងការចរចាគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា